Yearendyearend1140x150

ក្រុមហ៊ុនស្រាMOUTAIដែលជាស្រាដ៏ល្បីឈ្មោះរបស់ចិនបានធ្វើការផ្លាស់ប្តូរថ្នាក់ដឹកនាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្រាKWEICHOW MOUTAI។

ចិន៖ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនស្រាKWEICHOW MOUTAIបានចេញសេចក្តីជូនដំណឹងមួយនៅយប់ថ្ងៃទី៣ដោយបញ្ជាក់ថា យោងតាមឯកសារពាក់ព័ន្ធរបស់រដ្ឋបាលប្រជាជនសាលាខេត្តគួយចូវ លោកGao Weidongត្រូវបានជ្រើសរើសជាបេក្ខភាពអភិបាល និងជាប្រធានក្រុមហ៊ុនស្រាKWEICHOW MOUTAI និង បញ្ឈប់លោកLi Baofangពីមុខតំណែងប្រធាន និងជាអភិបាលក្រុមហ៊ុន។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន។

ក្រុមហ៊ុនស្រាKWEICHOW MOUTAI CO.,LTDនឹងអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងលក្ខន្តិកៈក្រុមហ៊ុន ដោយកោះប្រជុំក្រុមប្រឹក្សាភិបាល និងភាគទុនិកឱ្យបានឆាប់បំផុត ដើម្បីពិនិត្យមើលការផ្លាស់ប្តូរមុខតំណែងខាងលើ ហើយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងកិច្ចប្រជុំភាគទុនិកបានពិនិត្យ និងអនុម័តរួចហើយ នឹងត្រូវចូលជាធរមាន។

ប្រវត្តិរូបសង្ខេបរបស់លោកGao Weidongដែលភ្ជាប់ជាមួយសេចក្តីប្រកាសបានបង្ហាញថា នៅខែមីនា ឆ្នាំ ២០២០ លោកGao Weidongបានចូលកាន់តំណែងជាលេខាគណបក្ស និងជាប្រធានក្រុមហ៊ុនស្រាKWEICHOW MOUTAI។

នេះមានន័យថា លោកLi Baofangដែលឈានដល់អាយុចូលនិវត្តន៍ នឹងត្រូវលាឈប់ពីមុខតំណែងជាប្រធានសម្ព័ន្ធ MOUTAI និង ជាប្រធានក្រុមហ៊ុន KWEICHOW MOUTAI៕

លោកGao Weidongត្រូវបានជ្រើសរើសជាបេក្ខភាពអភិបាល និងជាប្រធានក្រុមហ៊ុនស្រាKWEICHOW MOUTAI។ 
លោកLi Baofangអតីតប្រធានក្រុមហ៊ុន KWEICHOW MOUTAIនឹងត្រូវចូលនិវត្តន៍។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង