Yearendyearend1140x150

ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យចេញ-ចូលមប្រើការងារចំពោះមន្រ្តីដែលបញ្ចប់ចត្តាឡីស័ក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យចេញ-ចូលបម្រើការងារវិញចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនានាដែលបម្រើការងារនៅក្នុងបវរិវេណទីស្តីការក្រសួងមហាផ្ទៃ ហើយដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើតេស្តរោគវិនិច្ឆ័យរកវីរុសកូវីដ១៩លើកទី៣។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាស ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ចេញ-ចូលបម្រើការងារវិញនៅក្នុងបវិវេណទីស្តីការក្រសួងមហាផ្ទៃ ហើយថ្នាក់ដឹកនាំ និងមន្រ្តីទាំងនោះត្រូវតែបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើតេស្តរោគវិនិច្ឆ័យរកវីរុសកូវីដ១៩លើកទី៣រួចរាល់ ដោយទទួលបានលផអវិជ្ជមានវីរុសកូវីដ១៩ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០តទៅលើកលែងតែបុគ្គល ដែលត្រួវបន្តតាមដានត្រួតពិនិត្យសុខភាពដោយក្រសួងសុខាភិបាល។

សេចក្តីប្រកាសបន្តថា ក្នុងការចេញចូលបំពេញការងារក្នុងបរិវរណក្រសួងមហាផ្ទៃ អគ្គនាយកប្រធានចំណុះក្រសួងមហាផ្ទៃ ត្រូវចាត់ឱ្យធ្វើការវាស់កម្តៅ លាងសម្អាតដៃជាមួយទឹកអាល់កុលឬជែលអាល់កុល មុនចូលក្នុងអគារនីមួយៗ និងត្រូវអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពីសេសពាក់ម៉ាស ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្តិភាពចំពោះបុគ្គល។

ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីនានាដែលបានធ្វើរោគនិវិច្ឆ័យរកវីរុសកូវីដ១៩ លើកទី២រួចរាល់ត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីប្រកាស។

គួរបញ្ជាក់ថា មកទល់ពេលនេះថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុង«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»បានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកកូវីដ១៩លើកទី៣រួចរាល់ហើយ ជាមួយនឹងលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង