Yearendyearend1140x150

ក្រុមហ៊ុនឆាយណាហ៊រទានចេញផ្សាយរបាយការណ៍អភិវឌ្ឍនិរន្តរភាពសម្រាប់ប្រទេសកម្ពុជាច្បាប់ទីមួយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ពេលថ្មីៗនេះ ក្រុមហ៊ុនឆាយណាហ៊រទានបានចេញផ្សាយ«របាយការណ៍អភិវឌ្ឍនិរន្តរភាពកម្ពុជាក្រុមហ៊ុនឆាយណាហ៊រទាន៖អគ្គិសនីបំភ្លឺកម្ពុជា» ជាផ្លូវការ។របាយការណ៍មួយនេះគឺជារបាយការណ៍និរន្តរភាពសម្រាប់ប្រទេសកម្ពុជាច្បាប់ទីមួយហើយដែលត្រូវចេញផ្សាយដោយក្រុមហ៊ុនឆាយណាហ៊រទាន ហើយក៏ជារបាយការណ៍សម្រាប់ប្រទេសកម្ពុជាច្បាប់ទីមួយក្នុងមុខរបរថាមពលអគ្គិសនីផងដែរ ។

ក្រុមហ៊ុនឆាយណាហ៊រទានចេញផ្សាយរបាយការណ៍អភិវឌ្ឍនិរន្តរភាពសម្រាប់ប្រទេសកម្ពុជាច្បាប់ទីមួយ(ភាសាចិន-ខ្មែរ .ភាសាចិន-អង់គ្លេស)។

ថែទាំនិងយកចិត្តទុកដាក់ក្នុងរាល់គីឡូវ៉ាត់ម៉ោង យកអគ្គិសនីបំភ្លឺកម្ពុជា

ក្នុងនាមជាសហគ្រាសថាមពលយក្សរបស់ប្រទេសចិន ក្រុមហ៊ុនឆាយណាហ៊រទានដែលបានបំពេញបេសកកម្ម “ផ្តល់ថាមពលស្អាត ដើម្បីបង្កើតជីវិតកាន់តែប្រសើរ” មានបច្ចេកទេសដ៏ល្អឥតខ្ចោះ ចរិតដ៏រឹងមាំ និងមានសិការការពារបរិស្ថានដ៏ខ្លាំង បានធ្វើការវិនិយោគទុននៅប្រទេសកម្ពុជា ដើម្បីសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ជំរុញការអនុវត្តគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ២ x ៣៥០មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុដែលមានប្រសិទ្ធិភាពខ្ពស់និងមានកាបូនទាប ក៏ដូចជាជំរុញយ៉ាងសកម្មនូវការសាងសង់នៃគម្រោងថាមពលខ្យល់និងគម្រោងPVជាបន្ទាប់ផងដែរ វាបានបន្ធូរបន្ថយប្រកបដោយមានប្រសិទ្ធិភាពនូវការកង្វះខាតក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅប្រទេសកម្ពុជា ព្រមនិងបានរួមចំណែកសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ក្រុមហ៊ុនឆាយណាហ៊រទានបានរៀបចំធ្វើសកម្មភាពជាបន្តបន្ទាប់ ដូចជាសកម្មភាព “ទិវាបើកទូលាយសាធារណៈ” និង “ខែការទទួលខុសត្រូវសង្គម”ជាដើម ដោយបានធ្វើការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរយ៉ាងសកម្មជាមួយភាគីនានាមានពាក់ព័ន្ធក្នុងតំបន់ ដើម្បីយកថាមពលអគ្គិសនីស្អាតនិងកាបូនទាបបំភ្លឺប្រទេសកម្ពុជា ផ្តល់ផលប្រយោជន៍និងឈ្នះ-ឈ្នះក្នុងកិច្ចរួមកសាងនិងចែករំលែកគ្នារួមចំណែកដល់ប្រទេសកម្ពុជា ក៏ដូចជាយកភាពសុខដុមរមនានិងភាពរាប់អានសិ្នទ្ធស្នាលធ្វើឱ្យប្រទេសកម្ពុជារំភើបចិត្ត ។

ប្រកាន់ខ្ជាប់រយៈពេលច្រើនឆ្នាំ ផ្តល់ក្តីស្រឡាញ់ដល់ប្រទេសកម្ពុជា

របាយការណ៍នេះចែកជាបួនចំណែកធំ ពោលគឺ “អង្គរសហស្សវត្សរ៍ ការចែករំលែកពន្លឺនៃមិត្តភាព” “ការបំភ្លឺពន្លឺអេកូឡូស៊ីតាមដងទន្លេមេគង្គ” “កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនិងបំភ្លឺអគ្គិសនីនៃការអភិវឌ្ឍ” “ក្លិនផ្កាស្រូវបង្ហាញពីពន្លឺនៃភាពសុខដុម” ដែលបានបង្ហាញនូវយុទ្ធសាស្រ្តអភិវឌ្ឍជានិរន្តរភាពដែលបានអនុវត្តនៅប្រទេសកម្ពុជា ទំនួលខុសត្រូវផ្នែកសេដ្ឋកិច្ច ទំនួលខុសត្រូវផ្នែកបរិស្ថាន និងទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនឆាយណាហ៊រទាន ក៏ដូចជាការព្យាយាមរបស់ក្រុមហ៊ុនឆាយណាហ៊រទានក្នុងការប្រាស្រ័យទាក់ទងយ៉ាងសកម្ម ឆ្លើយតបនឹងតម្រូវការ និងរួមគ្នាអភិវឌ្ឍជាមួយបណ្តាភាគីនានារបស់កម្ពុជា ។ របាយការណ៍មានចំណុចគួរឱ្យចាប់អារម្មណ៍ចំនួន ៣ ៖

ចំណុចទី ១ ៖ ផ្តោតសំខាន់លើតំបន់អាស៊ីអាគ្នេយ៍ បង្កើតគំរូនៃកិច្ចសហប្រតិបត្តិការ

សហគ្រាសកំពូលលើពិភពលោកគឺជាសហគ្រាសដែលហ៊ានទទួលខុសត្រូវនិងអាចដឹកនាំការអភិវឌ្ឍជានិរន្តរភាព ។ ក្រុមហ៊ុនឆាយណាហ៊រទានបានប្រកាន់ខ្ជាប់ជាប់រហូតនូវ “ការដើរចេញទៅក្រៅ”ដោយមានទំនួលខុសត្រូវ បានអនុវត្តយ៉ាងពិតជាក់ស្តែងនូវរបៀបវារៈអភិវឌ្ឍជានិរន្តរភាព ២០៣០ របស់អង្គការសហប្រជាជាតិ ។ របាយការណ៍នេះបានបង្ហាញនូវទំនួលខុសត្រូវរបស់សហគ្រាសចិននៃក្រុមហ៊ុនឆាយណាហ៊រទានដែលបានផ្តោតសំខាន់លើការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍ “ការដើរចេញទៅក្រៅ”ដោយមានទំនួលខុសត្រូវ បង្កើតវិស្វកម្មប្រកបដោយគុណភាពខ្ពស់នៅប្រទេសកម្ពុជា និងបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

ស្ថានីយ៍វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៣ វាគឺជាស្ថានីយ៍វារីអគ្គិសនីមានអានុភាពធំជាងគេបំផុតនៅកម្ពុជានៅពេលនោះ ដែលត្រូវបានពណ៌នាថាជា“គជ់ភ្លឺចែងចាំងដែលបង្កប់នៅក្នុង 'ខ្សែក្រវ៉ាត់និងផ្លូវ'”

ចំណុចទី ២ ៖ អាស្រ័យលើលក្ខណៈពិសេសក្នុងតំបន់ បង្កើតវេទិកាវប្បធម៌

របាយការណ៍នេះបានផ្តោតសំខាន់លើការបង្ហាញនូវអត្ថន័យនៃវប្បធម៌ដ៏ជ្រាលជ្រៅនិងពិសេសរបស់ប្រទេសកម្ពុជាតាមរយៈខ្លឹមសារនិងចក្ខុវិញ្ញាណ យករូបភាពដែលប្រកបដោយលក្ខណៈពិសេសកម្ពុជាជាចំណុចចាប់ផ្តើម ហើយបង្កើតចំណងជើងនៃជំពូកនីមួយៗដោយគួបផ្សំទំនួលខុសត្រូវសង្គមនៃមុខរបរថាមពលអគ្គិសនី ។ ជំពូក “អង្គរសហស្សវត្សរ៍ ការចែករំលែកពន្លឺនៃមិត្តភាព”គឺរៀបរាប់ពីរឿងរ៉ាវបំពេញបេសកកម្មរបស់ក្រុមហ៊ុនឆាយណាហ៊រទានដែលបានគោរពច្បាប់សន្តិសុខយ៉ាងតឹងរឹង និងប្រើវិស្វកម្មដែលមានគុណភាពខ្ពស់ទទួលបានទំនុកចិត្ត ។ ជំពូក“ការបំភ្លឺពន្លឺអេកូឡូស៊ីតាមដងទន្លេមេគង្គ”គឺរៀបរាប់ពីរឿងរ៉ាវទទួលខុសត្រូវរបស់ក្រុមហ៊ុនឆាយណាហ៊រទានដែលបានអាស្រ័យលើការអភិវឌ្ឍបៃតង ប្រកាន់ខ្ជាប់ការការពារបរិស្ថានក្នុងដំណើរការទាំងស្រុង និងចែករំលែកសមុទ្រនិងមេឃខៀវ ។ ជំពូក “កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនិងបំភ្លឺអគ្គិសនីនៃការអភិវឌ្ឍ” គឺរៀបរាប់ពីរឿងរ៉ាវទទួលខុសត្រូវរបស់ក្រុមហ៊ុនឆាយណាហ៊រទានដែលបានប្រកាន់ខ្ជាប់គំនិតទស្សនៈសហប្រតិបត្តិការដោយស្មោះ អាចជឿទុកចិត្តបាន និងឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់គោលការណ៍អំពីការអនុវត្តតាមលក្ខណៈពិសេសក្នុងតំបន់ រក្សាការប្រាស្រ័យទាក់ទងយ៉ាងល្អ និងជំរុញកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ។ ជំពូក “ក្លិនផ្កាស្រូវបង្ហាញពីពន្លឺនៃភាពសុខដុម” គឺរៀបរាប់ពីរឿងរ៉ាវទទួលខុសត្រូវរបស់ក្រុមហ៊ុនឆាយណាហ៊រទានដែលបានផ្តោតការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ ចូលរួមកិច្ចការក្នុងសហគមន៍យ៉ាងសកម្ម និងបង្កើតសង្គមដែលប្រកបដោយសុខដុមរមនា ។

ចំណុចទី ៣ ៖ សម្រង់ករណីគួរឱ្យរំភើបចិត្ត រៀបរាប់ពីរឿងរ៉ាវបំពេញបេសកកម្ម

នៅទីចុងក្រោយនៃជំពូកនីមួយៗក្នុងរបាយការណ៍មានប្លុក “ក្តីស្រឡាញ់នៅកម្ពុជា” ដែលបានរៀបរាប់ពីរឿងរ៉ាវរួមវិភាគទានរបស់ក្រុមហ៊ុនឆាយណាហ៊រទាននៅប្រទេសកម្ពុជា តួអង្គក្នុងរឿងទាំងនេះរួមមានបុគ្គលិកចិនដែលបានចេញទៅបំពេញការងារនៅប្រទេសកម្ពុជារយៈពេល ៨ ឆ្នាំ មានបុគ្គលិកកម្ពុជារបស់ក្រុមហ៊ុនឆាយណាហ៊រទាន ក៏ដូចជាអ្នកតំណាងនៃពាណិជ្ជករផ្គត់ផ្គង់ក្នុងតំបន់ដែលបានធ្វើកិច្ចសហប្រតិបត្តិការរយៈពេលមធ្យមនិងយូរក្នុងការអនុវត្តគម្រោងជាដើម គឺដើម្បីប្រើប្រាស់រឿងតូចនិងពិតបង្ហាញនូវការបំពេញបេសកកម្មរបស់ក្រុមហ៊ុនឆាយណាហ៊រទាន ក៏ដូចជារូបភាពសហគ្រាសនៃមហាប្រទេសដែលមានទំនួលខុសត្រូវផងដែរ ។

បំភ្លឺអនាគត ធ្វើឱ្យប្រទេសកម្ពុជាពោរពេញទៅដោយក្តីស្រឡាញ់

ឆ្នាំ ២០២០ ក្រុមហ៊ុនឆាយណាហ៊រទានបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសចាប់ដំណើរការ ដោយបានបង្កើតគម្រោងពិសេសចម្រុះឆ្លងវប្បធម៌ជាសកលដែលមានឈ្មោះថា “បំភ្លឺអនាគត” ។ គម្រោង “បំភ្លឺអនាគត” បានយកចិត្តទុកដាក់ខ្ពស់ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ១៧ ចំណុចនៃអង្គការសហប្រជាជាតិ ជាពិសេសគឺផ្តោតសំខាន់លើការអប់រំប្រកបដោយគុណភាពល្អក្នុងតំបន់ ។ តាំងពីបានចាប់ដំណើរការនៅប្រទេសកម្ពុជានៅខែមេសា ឆ្នាំ ២០២០ កន្លងមក បណ្ណាល័យ “បំភ្លឺអនាគត”បានបង្ហាញនូវខ្លឹមសារដ៏សម្បូរបែបតាមបណ្តាញអ៊ីនធើណេត ដូចជាសៀវភៅគំនូរនិងឃ្លីបវីដេអូអំពីការបង្ការជំងឺ សៀវភៅក្រៅម៉ោងសិក្សា និងពិសោធន៍វិទ្យាសាស្រ្តSTEAMជាដើម ដើម្បីផ្សព្វផ្សាយចំណេះដឹងវិទ្យាសាស្រ្តអំពីការបង្ការជំងឺចំពោះក្មេងជំទង់កម្ពុជាដែលមានអាយុពី ៥ ដល់ ១៦ ឆ្នាំ ក៏ដូចជាបង្កើតវេទិការៀនសូត្រតាមអនឡាញសម្រាប់ក្មេងៗក្នុងតំបន់ផងដែរ ។ លើសពីនេះទៅទៀត គម្រោង “បំភ្លឺអនាគត”នៅបានធ្វើសកម្មភាពមួយចំនួនទៀត ដូចជារៀបចំធ្វើពិព័រណ៍រូបភាព និងការប្រកួតគូរគំនូរក្មេងជំទង់ដែលឈ្មោះ“ថាមពលពេលអនាគត”ជាដើម ដើម្បីផ្សព្វផ្សាយញាណទស្សនៈដែលប្រកបដោយនវានុវត្ដន៍ ភាពសម្របសម្រួល បៃតង ភាពបើកទូលាយ និងការចែករំលែកការអភិវឌ្ឍ ក៏ដូចជាជំរុញការរួមរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិផងដែរ ។

ក្នុងអំឡុងពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ រួមទាំងអស់បានបរិច្ចាគសម្ភារៈសម្រាប់បង្ការជំងឺឆ្លងដែលមានតម្លៃ ១លាន ៣សែន ៣ម៉ឺនយាន់ ដូចជាម៉ាស់ ទឹកថ្នាំសម្លាប់មេរោគ និងសម្លៀកបំពាក់ការពារជាដើម ជូនដល់ស្ថាប័នរដ្ឋមានពាក់ព័ន្ធនិងអង្គភាពដែលបានសហការគ្នារបស់ប្រទេសកម្ពុជា ។
សកម្មភាព “គីឡូវ៉ាត់ម៉ោងនីមួយៗមានការយកចិត្តទុកដាក់នៃឆាយណាហ៊រទាន”បានដើរចូលប្រទេសកម្ពុជាពីប្រទេសចិន ដែលបានរៀបចំធ្វើសកម្មភាពជាបន្តបន្ទាប់ដូចជាសកម្មភាព “ទិវាបើកទូលាយសាធារណៈ”ជាដើម ដើម្បីយកភាពសុខដុមរមនានិងភាពរាប់អានសិ្នទ្ធស្នាលធ្វើឱ្យប្រទេសកម្ពុជារំភើបចិត្ត ។ រូបភាពនេះគឺបង្ហាញពីទិដ្ឋភាពនៃសកម្មភាពទិវាបើកទូលាយសាធារណៈ “គីឡូវ៉ាត់ម៉ោងនីមួយៗមានការយកចិត្តទុកដាក់នៃឆាយណាហ៊រទាន”ដែលមានការចូលរួមរបស់ក្មេងៗកម្ពុជា ។ 

នៅចុងខែវិច្ឆិកា ក្រុមហ៊ុនឆាយណាហ៊រទានបានចេញផ្សាយវីដេអូសម្រាប់ប្រទេសកម្ពុជាដែលមានចំណងជើងថា “បំភ្លឺកម្ពុជា បំភ្លឺអនាគត”លើទូទាំងពិភពលោក។

វីដេអូមួយនេះបានឆ្លងតាមរយៈការរៀបរាប់របស់បុគ្គលិកកម្ពុជាបង្ហាញនូវការរួមចំណែកយ៉ាងសកម្មរបស់ក្រុមហ៊ុនឆាយណាហ៊រទានក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី ការការពារបរិស្ថាននៅសហគមន៍ និងការផ្តល់ឱកាសការងារក្នុងតំបន់ ក៏ដូចជាការប្តេជ្ញាចិត្តរបស់សហគ្រាសដែលមានបំណងចង់បង្កើតអាជីវកម្មនៅក្នុងតំបន់ ចូលរួមជីវភាពក្នុងតំបន់ និងបម្រើការដល់តំបន់ ។ សម្លឹងមើលទៅអនាគត ក្រុមហ៊ុនឆាយណាហ៊រទាននឹងបន្តផ្តោតការយកចិត្តទុកដាក់លើប្រទេសកម្ពុជានិងប្រទេសផ្សេងទៀត ដោយផ្តល់ថាមពលអគ្គិសនីស្អាតនិងមានភាពងាយស្រួល ធ្វើការប្រាស្រ័យទាក់ទងដោយស្មោះ ដើម្បីជំរុញឱ្យមានថ្ងៃស្អែកកាន់តែល្អប្រសើរក្នុងតំបន់ ។

ក្នុងនាមជាចំណែកដ៏សំខាន់នៃគម្រោងពិសេសចម្រុះឆ្លងវប្បធម៌ជាសកលឈ្មោះ“បំភ្លឺអនាគត” គម្រោងបណ្ណាល័យ “បំភ្លឺអនាគត”តាមអនឡាញបានផ្តល់ធនធានអប់រំដ៏សម្បូរបែបដល់កុមារកម្ពុជាលើវិស័យវិទ្យាសាស្រ្ត សោភណភាព និងអក្សរសាស្រ្តជាដើម បានជួយដល់កុមារកម្ពុជាឱ្យរៀនសូត្រនៅផ្ទះពេលផ្អាកបើកសាលារៀន គឺសូម្បីតែនៅផ្ទះក៏អាចទទួលបានការអប់រំយ៉ាងងាយៗបានដែរ ។ រូបភាពនេះគឺបង្ហាញពីទិដ្ឋភាពដែលក្មេងកម្ពុជាកំពុងរៀនសូត្រពីចំណេះដឹងពាក់ព័ន្ធនឹងថាមពលអគ្គិសនីតាមរយៈបណ្ណាល័យ “បំភ្លឺអនាគត”តាមអនឡាញ ។ 
ក្នុងនាមជាចំណែកដ៏សំខាន់នៃគម្រោងពិសេសចម្រុះឆ្លងវប្បធម៌ជាសកលឈ្មោះ“បំភ្លឺអនាគត” គម្រោងបណ្ណាល័យ “បំភ្លឺអនាគត”តាមអនឡាញបានផ្តល់ធនធានអប់រំដ៏សម្បូរបែបដល់កុមារកម្ពុជាលើវិស័យវិទ្យាសាស្រ្ត សោភណភាព និងអក្សរសាស្រ្តជាដើម បានជួយដល់កុមារកម្ពុជាឱ្យរៀនសូត្រនៅផ្ទះពេលផ្អាកបើកសាលារៀន គឺសូម្បីតែនៅផ្ទះក៏អាចទទួលបានការអប់រំយ៉ាងងាយៗបានដែរ ។ រូបភាពនេះគឺបង្ហាញពីទិដ្ឋភាពដែលក្មេងកម្ពុជាកំពុងរៀនសូត្រពីចំណេះដឹងពាក់ព័ន្ធនឹងថាមពលអគ្គិសនីតាមរយៈបណ្ណាល័យ “បំភ្លឺអនាគត”តាមអនឡាញ ។ 

បំពេញបេសកកម្មលើផ្លូវសូត្រថ្មី យកអគ្គិសនីបំភ្លឺអនាគត ។ ក្រុមហ៊ុនឆាយណាហ៊រទាននឹងធ្វើដូចពេលមុនៗដែរ ដែលផ្សព្វផ្សាយស្មារតីផ្លូវសូត្រ តភ្ជាប់ជាមួយនឹងកិច្ចសហប្រតិបត្តិការផ្នែកថាមពលថ្នាក់ជាតិ បន្តអនុវត្តយ៉ាងស៊ីជម្រៅនិងប្រាកដប្រជានូវរបាយការណ៍ពិសេសនៃការអភិវឌ្ឍជានិរន្តរភាពអំពីប្រទេសនិងបញ្ហាពិភាក្សាផ្សេងៗជាដើម សំដៅលើកកម្ពស់រូបភាពសហគ្រាសថាមពលរបស់ក្រុមហ៊ុនឆាយណាហ៊រទានដែលប្រកាន់ខ្ជាប់ការប្រកបអាជីវកម្មប្រកបដោយតម្លាភាព ធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងជាមួយសាធារណជន និងបំពេញបេសកកម្មសង្គម ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វារីអគ្គិសនី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង