Yearendyearend1140x150

ចិនបញ្ចេញលុយ១១០ពាន់លានយ័នឱ្យរដ្ឋបាលថ្នាក់ស្រុកទូទាំងប្រទេស ដើម្បីប្រឆាំង Covid-19

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លី ខឹឈាងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំង Covid-19។

ចិន៖ ចិនបញ្ចេញលុយ១១០ ពាន់លានយ័នអោយរដ្ឋបាលថ្នាក់ស្រុកទូទាំងប្រទេស ដើម្បីឆ្លើយតបអោយកាន់តែមានប្រសិទ្ធភាពចំពោះផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូរ៉ូណាចំពោះ សេដ្ឋកិច្ច។អង្គប្រជុំបានកំណត់ថា ចាប់ពីថ្ងៃទី ១ ខែមីនាដល់ចុងខែមិថុនាត្រូវបន្ថែមថវិកា ប្រហែល ១១០ ពាន់លានយ័ន ទុកសម្រាប់ការប្រើប្រាស់នៅថ្នាក់ស្រុក។

លោកលី ខឹឈាង នាយករដ្ឋមន្រ្តីនៃសារធារដ្ធប្រជាមានិតចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាការ ប្រតិបត្តិនៃក្រុមប្រឹក្សារដ្ឋចិននៅថ្ងៃទី ៣ ខែមីនា។ លោកបានដាក់ចេញនូវយន្តការសម្របសម្រួល“ ស្ថេរភាព ៦” ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូរ៉ូណា (Covid-19)និង ជម្រុញអោយសេដ្ឋកិច្ចនិងសង្គមរីកចម្រើន។

យន្តការទាំង៦នេះរួមមាន៖ “ស្ថេរភាពមានការងារធ្វើ” “ស្ថេរភាពហិរញ្ញវត្ថុ” “ស្ថេរភាពពាណិជ្ជកម្មក្រៅប្រទេស” “ស្ថេរភាពវិនិយោគបរទេស” និង “ស្ថេរភាពការងារដែលរំពឹងទុក” ដើម្បីឆ្លើយតបអោយកាន់តែមានប្រសិទ្ធភាពចំពោះផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូរ៉ូណាចំពោះ សេដ្ឋកិច្ច។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង