Yearendyearend1140x150

ក្រសួងកសិកម្មកែប្រែបញ្ហាដាំដុះរបស់កសិករឱ្យស្របតាមតម្រូវការទីផ្សារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងកសិកម្ម រិក្ខា​ ប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ក្រុមការងារថ្នាក់ខេត្តនៃក្រសួងកសិកម្ម នឹងបន្តចុះតាមដាន ជាមួយសហគមន៍កសិកម្ម និងអាជ្ញាធរមូលដ្ឋានបន្ថែមទៀត លើករណីមិនប្រក្រតី ចំពោះកសិករដែលអនុវត្តកសិកម្មដោយជួយដោះស្រាយបញ្ហាតាមរយៈការណែនាំបច្ចេកទេសដាំដុះ និងផលិតឲ្យស្របតាមបច្ចេកទេសថ្មីនិងតម្រូវការទីផ្សារ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាស ក្រសួងកសិកម្មនឹងជួយដោះស្រាយបញ្ហាដល់កសិករដែលអនុវត្តកសិកម្មដោយការណែនាំបច្ចេកទេសដាំដុះ និងផលិតឲ្យស្របតាមបច្ចេកទេសថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចឲ្យពួកគាត់ផលិតបានពេញ១ឆ្នាំ រួមនឹងរបៀបរៀបចំផែនការដាំដុះ(Crop calendar) ឲ្យស្របតាមតម្រូវការទីផ្សារទើបបានតម្លៃខ្ពស់។

ក្រៅពីនេះ ក្រសួងក៏បានណែនាំ កសិករដែលជាអ្នកដាំបន្លែឲ្យចូលរួមក្នុងបណ្ដុំអាជីវកម្ម ឬចង្កោមអ្នកផលិត ឬសហគមន៍កសិកម្ម ឬគម្រោងAIMS ដើម្បីបានភ្ជាប់ផលិត ផលរបស់ពួកគាត់ទៅនឹងទីផ្សារ ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការដាំដុះស្របតាមបច្ចេកទេសថ្មីធនទៅ នឹងការប្រែប្រួលអាកាសធាតុដែលអាចឲ្យពួកគាត់ផលិតបានពេញមួយឆ្នាំ និងបន្លែមានគុណភាព លក់បានថ្លៃ និងងាយស្រួលស្វែងរកទីផ្សារ។

លើសពីនេះ ក្រសួងក៏បានណែនាំក្រុមការងារថ្នាក់មូលដ្ឋានមាន ឃុំ សហគមន៍កសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំជួយតាមដាន និងសម្របសម្រួលដល់កសិករទាំងឡាយណាដែលមិនមែនជាសមាជិកAIMS ឲ្យបានចូលជាសមាជិកក្នុងបណ្ដុំអាជីវកម្ម ឬចង្កោមអ្នកផលិត ឬសហគមន៍កសិកម្ម ឬគម្រោងAIMSផងដែរ។

សេចក្តីប្រកាសបន្ថែមថា មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងបន្តក្នុងការជួយដោះស្រាយបញ្ហា និងរកទីផ្សារកសិកផលជូនកសិករទាំងក្នុង និងក្រៅ(គម្រោង និងកម្មវិធី) របស់មន្ទីរទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង