Yearendyearend1140x150

កូវីដ-១៩៖កម្ពុជារកឃើញករណីឆ្លងក្នុងសហគមន៍ថ្មីម្នាក់ទៀតគិតត្រឹមថ្ងៃទី១១ ធ្នូនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ថ្មីទៀតហើយ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងជាសហគមន៍ថ្មី២៨វិច្ឆិកា។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកឆ្លងវីរុសកូវីដនោះជាស្រ្តីជនជាតិខ្មែរឈ្មោះ ទីម ស្រីពេជ្រ អាយុ ២៦ឆ្នាំ ស្នាក់នៅនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឆ្លងពីមិត្តភក្ដិជាអ្នកជំងឺឈ្មោះ អិត កុម៉ាល អាយុ ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ។ លទ្ធផលធ្វើតេស្តលើសំណាកស្រ្តីជនជាតិខ្មែរខាងលើ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១១ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍សរុបចំនួន ៤០នាក់ ព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង