Cct850x100 1
1800px x h300px kh

«បងធំម៉ាកាវ»ដែលបង្កើតសមាគមHongmenនៅកម្ពុជា ត្រូវអាមេរិកដាក់ទណ្ឌកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឈ្មោះ Wan Kuok-koi (ហៅ Broken Tooth) 

ភ្នំពេញ៖ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស របស់ក្រសួងរតនាគារនៃសហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មប្រឆាំងនឹងបុគ្គលពុករលួយ និងបណ្តាញរបស់ពួកគេ នៅក្នុងប្រទេសមួយចំនួន នៅតំបន់អាហ្វ្រិក និងអាស៊ី ដែលរួមមានឈ្មោះ Wan Kuok-koi (ហៅ Broken Tooth) ដែលជាមេដឹកនាំម្នាក់នៃអង្គការមួយ ក្នុងចំណោមអង្គការឧក្រិដ្ឋជនធំៗ ដែលមានការចាត់តាំង របស់ចិន នៅក្នុងពិភពលោក ហើយដែលធ្វើសកម្មភាពជួញដូរមនុស្ស និងគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងការរកស៊ីខុសច្បាប់ និងរូបវ័ន្តបុគ្គលដែលគាត់គ្រប់គ្រងឬធ្វើជាម្ចាស់កម្មសិទ្ធិ នៅកម្ពុជា ហុងកុង និង Palau ។នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតអាមេរិកនៅកម្ពុជា។

បើតាមស្ថានទូតអាមេរិក នៅកម្ពុជាលោក Broken Tooth គ្រប់គ្រងសមាគម World Hongmen History and Culture Association ហើយគាត់ធ្វើសកម្មភាពជិតស្និទ្ធជាមួយឧក្រិដ្ឋជនដទៃទៀត ក្នុងការជំរុញល្បែងស៊ីសងខុសច្បាប់តាមអ៊ិនធឺណែត នៅខេត្តព្រះសីហនុ ដែលនាំឲ្យមានកើតឡើងច្រើន នូវបទល្មើសហិង្សា ព្រមទាំងអំពើពុករលួយ និងបន្លំឆបោកលុយរាប់ពាន់លានដុល្លារ។ តាំងពីរដ្ឋាភិបាលកម្ពុជាបានគិតត្រូវ ក្នុងការហាមប្រាមការបើកល្បែងស៊ីសងតាមអ៊ិនធឺណែត នៅខែសីហា ឆ្នាំ ២០១៩ មក Wan Kuok-koi បានស្វែងរកជោគជ័យដូចគាត់មាននៅកម្ពុជា គឺរកនូវគោលដៅថ្មីផ្សេងទៀត ដូចជា នៅប្រទេសភូមាជាដើម។

ពាក្យទាក់ទង: ចិន ល្បែង
Khcct banner

អត្ថបទទាក់ទង