Yearendyearend1140x150

សារព័ត៌មានបរទេស៖វ៉ាក់សាំងកូវីដ-១៩របស់ចិនមានសុវត្ថិភាពគ្រប់គ្រាន់ ប្រកបដោយកម្លាំងទាក់ទាញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វ៉ាក់សាំងកូវីដ-១៩របស់ចិន

ចិន៖ ប្រទេសចិនមានវ៉ាកសាំងជំងឺកូវីដ-១៩ចំនួន៥ប្រភេទ បានឈានចូលដំណាក់កាលធ្វើតេស្តលើមនុស្សចុងក្រោយ។ ការធ្វើតេស្តនៅប្រទេសកាន់តែច្រើនឡើងៗក៏បានបញ្ជាក់ពីសុវត្ថិភាពរបស់វ៉ាក់សាំងរបស់ចិនផងដែរ វ៉ាក់សាំងរបស់ចិនកាន់តែមានកម្លាំងទាក់ទាញក្នុងទីផ្សារអន្តរជាតិ។

យោងតាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានអេមីរ៉ា អារ៉ាប់រួមបានឱ្យដឹងថា ក្រសួងសុខាភិបាលអេមីរ៉ា អារ៉ាប់រួមបានប្រកាសកាលពីថ្ងៃទី៩ខែធ្នូថា វ៉ាក់សាំងជំងឺកូវីដ១៩ដែលស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុនឱសថជាតិចិនបានចុះបញ្ជីក្នុងប្រទេសនេះ ព្រមទាំងប្រកាសថា អត្រាប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះក្នុងការធ្វើតេស្តលើមនុស្សដំណាក់កាលទី៣បានឡើងដល់៨៦%។ នៅប្រទេសអេមីរ៉ា អារ៉ាប់រួម ពីនាយករដ្ឋមន្រ្តីរហូតដល់មន្រ្តីជាន់ខ្ពស់ សុទ្ធតែបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិនរួចហើយ។ 

ក្រៅពីនេះ កាលពីប៉ុន្មានថ្ងៃមុន វ៉ាក់សាំងជំងឺកូវីដ១៩ចំនួន១លានដូសលើកទី២ដែលមកពីប្រទេសចិនត្រូវបានដឹកជញ្ជូនទៅដល់រដ្ឋសៅប៉ូឡូនៃប្រទេសប្រេស៊ីល វ៉ាក់សាំងជំងឺកូវីដ១៩ចំនួន១លាន២សែនដូសជាលើកដំបូងដែលមកពីប្រទេសចិនត្រូវបានដឹកជញ្ជូនទៅដល់ក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ិកស៊ិកមានផែនការនឹងកក់ទិញវ៉ាងសាំងជំងឺកូវីដ១៩ដែលផលិតដោយប្រទេសចិនចំនួន៣៥លានដូស ល។ល

ក្នុងឋានៈជាប្រទេសមួយក្នុងចំណោមប្រទេសមានសភាពជំងឺកូវីដ១៩ធ្ងន់ធ្ងរបំផុតក្នុងតំបន់អាស៊ី រដ្ឋាភិបាលឥណ្ឌូណេស៊ីបានគ្រោងផែនការចាក់វ៉ាក់សាំងដោយទ្រង់ទ្រាយធំ។ លោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ីបានថ្លែងថា “បើនិយាយចំពោះប្រជាជនឥណ្ឌូណេស៊ី វ៉ាក់សាំងមកពីប្រទេសចិនគឺជាដំណឹងល្អ”។ តាមការផ្សាយដំណឹងនៃវេបសាយកាសែត« Hurriyet»​តួកគីបានឱ្យដឹងថា លទ្ធផលធ្វើតេស្តនៃអ្នកស្ម័គ្រចិត្តដែលចូលរួមការធ្វើតេស្តនៃវ៉ាក់សាំងជំងឺកូវីដ១៩នៅតួកគីមិនបានបង្ហាញពីឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងនោះទេ។

ទស្សនវដ្តី« Fortune»អាមេរិកបានចេញផ្សាយអត្ថបទឱ្យដឹងថា វ៉ាក់សាំងឈរឈ្មោះរបស់ក្រុមហ៊ុន Pfizerនិងក្រុមហ៊ុន Modernaត្រូវរក្សាសីតុណ្ហភាពនៅក្រោមសូន្យអង្សាក្នុងដំណើរដឹកជញ្ជូន ប្រការនេះធ្វើឱ្យប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមពិបាកនឹងទទួលបានវ៉ាក់សាំង។ ក្នុងពេលជាមួយគ្នានេះ វ៉ាក់សាំងជំងឺកូវីដ១៩ដែលពាណិជ្ជករឱសថចិនបានដាក់ចេញនោះទំនងជានឹងបំពេញបន្ថែមចន្លោះខ្វះខាតខាងការផ្គត់ផ្គង់វ៉ាក់សាំងលើពិភពលោកទាំងមូល។

លោកTaimur Baigប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនDBSគ្រុបសិង្ហបុរីបានថ្លែងថា “ដោយគិតពិចារណាពីវ៉ាក់សាំងចំនួនជាងរាប់ពាន់លានដូសដែលត្រូវការជាបន្ទាន់ ព្រមទាំងទំនងជាត្រូវវង់ចាំការចែកចាយវ៉ាក់សាំងបន្ទាប់ពីលោកខាងលិច វាច្បាស់ថា វ៉ាក់សាំងចិនមានកម្លាំងទាក់ទាញយ៉ាងខ្លាំងចំពោះប្រទេសកំពុងអភិវឌ្ឍន៍”។

“អ្វីៗទាំងអស់សុទ្ធតែមិនប្រសើរជាងការទទួលបានដួងចិត្តរបស់ប្រជាជន”។ សុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ប្រការនេះគឺជាការតបតវិញល្អបំផុតចំពោះពាក្យសម្តីមួលបង្កាច់ទៅលើវ៉ាក់សាំងចិនទាំងនោះ៕អត្ថបទ៖ Cri ccfr


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង