Cct850x100 1
1800px x h300px kh

ក្រសួងអប់រំសម្រេចឱ្យការប្រឡង«បាក់ឌុប»នៅថ្ងៃទ១១ មករា ឆ្នាំ២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់សម័យប្រឡងនិងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២០-២០២១ នៅថ្ងទី១១ ខែមករា ឆ្នាំ២០២១។ នេះបើតាមសេចក្តីកបរកាសរបស់ក្រសួងអប់រំនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

តាមសេចក្តីប្រកាស បន្ទាប់ពីមានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២០-២០២១នៅតាមគ្រឹះស្ថានមធ្យមសិក្សា(ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា តាមគម្រងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។សិស្សទី១២បានសម្តែងក្តីបារម្ភចំពោះការប្រឡងបាក់ឌុបដែលនឹងប្រព្រឹត្តទៅនៅសម័យប្រឡងថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០។ សិស្សភាគច្រើនបានលើកឡើងពីការលំបាកនៅក្នុងការសិក្សាអំឡុងពេលនៃវិបត្តិកូវីដ១៩ ជាពិសេសនៅក្នុងបរិបទនៃការផ្ទុះឡើងវិញនៃការរាតត្បាតនៃជំងឺកូវីដ១៩ ស្របពលដែលការប្រឡងសញ្ញាបត្រទុតិយភូមិជិតខិតមកដល់។

ពួកគេសូមសំណូមពរឲ្យក្រសួងមានការបន្ថូរបន្ថយចំពោះវិញ្ញាសាប្រឡង ដោយហេតុថា សិស្សភាគច្រើនមានការលំបាកខ្លាំងក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ ជាពិសេសនៅក្នុងបរិបទដែលមានការផ្ទុះឡើងនូវការរាតត្បាតនៃជំងឹកូវីដ១៩សាថ្មីនេះ៕


Khcct banner

អត្ថបទទាក់ទង