Yearendyearend1140x150

សារព័ត៌មាន​ចិន​ស៊ីនហួ៖ “ផ្លែស្វាយតូច ឧិកាសចំណេញធំ”​ចិនផ្តល់ទីផ្សារធំសម្រាប់ស្វាយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្មកររបស់ក្រុមហ៊ុនLONG WO FRUIT INDUSTRY កំពុងផលិតដំណាប់ផ្លែស្វាយ។រូបភាព ទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ

អ្នកយកព៌ត៏មានរបស់ទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ បានលើកឡើងជាសំណួរថាទៅកម្មករកែច្នៃផ្លែឈើថា តើត្រូវចំណាយពេលប៉ុន្មានដើម្បីចិតសំបក់ផ្លែស្វាយមួយគ្រាប់? កម្មករកែច្នៃផ្លែឈើរបស់ប្រទេសកម្ពុជា ចម្លើយគឺ៖“ពីរបីវិនាទី”

ការចិតសំបក់ផ្លែស្វាយរបស់កម្មករកម្ពុជាពិតជាមានល្បឿនលឿនខ្លាំងណាស់ អ្វីដែលអ្នកយកព៌ត៏មានបានឃើញគឺសំបកផ្លែស្វាយហោះចេញពីផ្លែកាំបិត ដែលការចិតសំបក់ស្វាយមួយគ្រាប់ៗគឺប្រើរយៈពេលពីរបីវិនាទីតែប៉ុណ្ណោះ។

ទិដ្ធភាពនេះជារៀងរាល់ថ្ងៃសុទ្ធតែបានបង្ហាយអោយឃើញនៅក្នុងរោងចក្រកែច្នៃផ្លៃស្វាយរបស់ក្រុមហ៊ុនLONG WO FRUIT INDUSTRY Co.,Ltd ដែលមានទីតាំងទៅខេត្តកំពង់ស្ពឺ។ផ្លែស្វាយដែលមានព័ណ៍លឿងទំត្រូវបានចិតជាចំណិតៗ ដើម្បីសំងួតនិងវេចខ្ចប់ និងរង់ចាំដឹកជញ្ជូនទៅដល់ដៃអតិថិជននៅប្រទេសចិនដែលមានចំងាយរាប់ពាន់គីឡូម៉ែត្រ។

លោកលូ សុង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនLONG WO FRUIT INDUSTRY Co.,Ltd​ បាននិយាយថា ក្រុមហ៊ុនបានចាប់ផ្តើមនាំចេញដំណាប់ផ្លែស្វាយ ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៧ ។ជាមួយនឹងការកើនឡើងនូវតម្រូវការទីផ្សារ បរិមាណនាំចេញបានកើនឡើងយ៉ាងឆាប់រហ័សដោយឈានដល់ប្រមាណ ១៥០០ តោនក្នុងមួយឆ្នាំៗ។

លោកបន្តថា៖ ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩បានជះឥទ្ធិពលដល់ការលក់នៅឆ្នាំនេះក៏ដោយ ក៏ទីផ្សារចិននៅតែមានតម្រូវការខ្លាំងសម្រាប់ដំណាប់ផ្លែស្វាយរបស់កម្ពុជាដដែល។

លោកឈិន ឈី សឹង អ្នកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុនChina Certifification&Inspection Group ប្រចាំនៅប្រទេសកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា៖ ដោយសារអំណោយផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខារវាងចិននិងអាស៊ាន ការនាំចេញដំណាប់ផ្លែស្វាយរបស់កម្ពុជាទៅកាន់ប្រទេសចិននឹងទទួលបានការអនុគ្រោះពន្ធ។ បច្ចុប្បន្នមានក្រុមហ៊ុនចិនជាង ២០ ដែលចូលរួមក្នុងដំណើរការកែច្នៃផ្លែស្វាយនៅក្នុងប្រទេសកម្ពុជាដើម្បីនាំចេញ។

គម្រោងដំបូងដែលបាននាំចូលក្នុងក្នុងតំបន់ឧស្សាហកម្មខេមអឹមជេអ៊ីនដើស្ទ្រៀលផាក(MJ PARK)ដែលត្រូវបានដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០១៩ គឺជាគំរោងរោងចក្រកែច្នៃដំណាប់ផ្លៃស្វាយ ។

យោងតាមលោក Huang Ke jin ដែលជាអ្នកទទួលខុសត្រូវតំបន់ឧស្សាហកម្មខេមអឹមជេអ៊ីនដើស្ទ្រៀលផាកបានឱ្យដឹងថា ខ្សែសង្វាក់ផលិតកម្មនៃដំណាប់ផ្លែស្វាយនៅក្នុងតំបន់ឧស្សាហកម្មនេះ ត្រូវបានដាក់ឱ្យដំណើរការនៅចុងឆ្នាំមុន ដែលមិនត្រឹមតែដោះស្រាយបញ្ហាលំបាករបស់កសិករផ្លែឈើក្នុងការនាំចេញស្វាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់បង្កើកការងារជូនប្រជាជននៅតំបន់នេះផងដែរ។

ប្រទេសកម្ពុជាមានធនធានកសិកម្មសម្បូរបែប និងមានការគាំទ្រពីទីផ្សារអ្នកប្រើប្រាស់ដ៏ធំរបស់ប្រទេសចិនផង លោក Huang Ke jin មានសុទិដ្ឋិនិយមចំពោះទស្សនវិស័យនាំចេញដំណាប់ផ្លែស្វាយរបស់ប្រទេសកម្ពុជានាពេលអនាគត។

លោកបានមានប្រសាសន៍ថា នៅឆ្នាំក្រោយ ខ្សែចង្វាក់ផលិតកម្មទាំងបីនៃរោងចក្រកែច្នៃដំណាប់ផ្លៃស្វាយនៅក្នុងសួនឧស្សាហកម្មនេះនឹងត្រូវដាក់ឱ្យដំណើរការ ហើយការប្រើប្រាស់ផ្លែស្វាយប្រចាំឆ្នាំនឹងឈានដល់ចំនួន៤២០០០ តោន។

កាលពីខែតុលាឆ្នាំ ២០២០ ប្រទេសចិន និងប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការ។ហើយនៅក្នុងខែវិច្ឆិកាឆ្នាំនេះ ប្រទេសអាស៊ានទាំង ១០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលីនិងនូវែលសេឡង់។ កិច្ចព្រមព្រៀងទាំង២ខាងលើនេះនឹងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជា។

លោក លោកឈិន ឈី សឹង បាននិយាយថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកទីផ្សារអ្នកប្រើប្រាស់របស់ប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស ហើយផ្លែឈើតំបន់ត្រូពិកដែលមានគុណភាពខ្ពស់ មានតម្រូវការកើនឡើងកាន់តែច្រើន ខណៈពេលដែលការគាំទ្ររបស់ចិនចំពោះការអភិវឌ្ឍកសិកម្មរបស់ប្រទេសកម្ពុជានៅតែបន្តកើនឡើង ផលិតផលកសិកម្មដែលមានគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើនអាចត្រូវបាននាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន ហើយវិស័យកសិកម្មរបស់កម្ពុជានឹងមានឱកាសសម្រាប់ការអភិវឌ្ឍកាន់តែខ្លាំងឡើងផងដែរ។

លោកលូសុង បាននិយាយថា៖ ក្រុមហ៊ុនរបស់លោកសង្ឃឹមថា នឹងមានការនាំចេញដំណាប់ផ្លែស្វាយទៅកាន់ប្រទេសចិនកាន់តែច្រើន និងបង្កើតជាបណ្តាញឧស្សាហកម្មពេញលេញមួយដែលគ្របដណ្តប់ដោយការដាំស្វាយ ការកែច្នៃនិងការនាំចេញ ហើយនឹងពង្រីកការនាំចេញផលិតផលផ្លែឈើផ្សេងៗទៀត។

លោកមានជំនឿថា ទីផ្សារទូលំទូលាយរបស់ប្រទេសចិន នឹងនាំមកនូវចក្ខុវិស័យដ៏ភ្លឺស្វាងដល់ការអភិវឌ្ឍកសិកម្មរបស់ប្រទេសកម្ពុជា៕

កម្មកររបស់ក្រុមហ៊ុនLONG WO FRUIT INDUSTRY កំពុងផលិតដំណាប់ផ្លែស្វាយ។រូបភាព ទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ
កម្មកររបស់ក្រុមហ៊ុនLONG WO FRUIT INDUSTRY កំពុងផលិតដំណាប់ផ្លែស្វាយ។រូបភាព ទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ
កម្មកររបស់ក្រុមហ៊ុនLONG WO FRUIT INDUSTRY កំពុងផលិតដំណាប់ផ្លែស្វាយ។រូបភាព ទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង