Yearendyearend1140x150

សម្តេច ហ៊ុន សែន អង្វករដល់សិល្បករ សិល្បការិនីកុំ«ជេរបញ្ចោគ្នា»តាមបណ្តាយសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី៣ មីនានេះ បានសុំអង្វរកដល់សិល្បករ សិល្បការិនី កុំជេរបញ្ចោគ្នានៅតាមបណ្តាញសង្គមហ្វេសប៊ុកតទៅទៀត។សម្រាប់សម្តេចឥរិយាបថនេះ វាជារឿងអកុសលចំពោះអ្នកសិល្បៈ ខណៈខ្លួនឯងជាអ្នកអប់រំដល់សាធារណៈជន។

ថ្លែងក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ សម្តេច ហ៊ុន សែន បានចាត់ទុក«ជេរបញ្ចោគ្នា»តាមបណ្តាយសង្គមរបស់ក្រុងសិល្បៈនាពេលកន្លងមក ជាការប្រឆាំងគ្នា ហើយសម្តេចសង្ឃឹមថា ក្រុមសិល្បករ សិល្បការិនីបញ្ចប់នូវទង្វើមួយនេះ។

ជាមួយគ្នានេះសម្តេចហ៊ុន សែន បានស្នើសុំដល់ពិធីករ ពិធីការិនី ចូលរួមថែរក្សាការពារដល់វប្បធម៌របស់ជាតិ និង ស្នើសុំស្លៀកពាក់ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យប៉ពាល់ដល់វប្បធម៌ជាតិ។ការអំពាវនាវនេះ បន្ទាប់ពីសម្តេចមើលឃើញថា កន្លងមកមានពិធីករ ពិធីការិនីមួយចំនួនស្លៀកពាក់លេចលើលេចក្រោម ធ្វើឱ្យប៉ពាល់ក្នុងនាមជាស្ត្រីខ្មែរ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង