Cct850x100 1
1800px x h300px kh

ពលរដ្ឋខ្មែរជាច្រើនចូលរួមបរិច្ចាគថវិកាជូនរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ បន្ទាប់ពីមានការប្រកាសទទួលយកថវិការពីប្រជាពលរដ្ឋពីសំណាក់សម្តេចនាយករដ្ឋមន្រ្តីសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ ប្រជាពលរដ្ឋ ជាពិសេសអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើនបានបង្ហាញពីទឹកចិត្តរបស់ខ្លួនជាមួយរដ្ឋាភិបាលដោយបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន។

តាមរយៈខមិនក្នុងផេកផ្លូវការសម្ដេចនាយករដ្ឋមន្រ្តី មានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានសម្ដែងការគាំទ្រ និងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងចលនាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។តាមរយៈការចូលរួមនេះ បង្ហាញឱ្យឃើញថាពលរដ្ឋខ្មែរចេះរួមសុខរួមទុក្ខ និងចេះជួយគ្នាក្នុងគ្រាមានអាសន្ន ចែករំលែកក្ដីស្រលាញ់ និងជួយគ្នាទៅតាមលទ្ធភាពដែលអាចធ្វើបានចំពោះសង្គមជាតិ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងខមិនមានពលរដ្ឋជាច្រើនបានបានបរិច្ចាគទឹកប្រាក់ខ្លួនទៅរដ្ឋាភិបាល អមជាមួយពាក្យពេចន៍គាំទ្រ និងស្មារតីចូលរួមចំពោះចំណាត់ការនេះ ស្របពេលដែលកម្ពុជាកំពុងមានការឆ្លងជាសហគមន៍។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ៧ ធ្នូនេះ បានថ្លែងពីការណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។គិតត្រឹមថ្ងៃទី៨ ខែធ្នូនេះ ចំនួនទឹកប្រាក់ដែលសប្បុរសជនបានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ មានចំនួន១៨លានដុល្លារអាមេរិក៕



Khcct banner

អត្ថបទទាក់ទង