Yearendyearend1140x150

កម្ពុជាស្នើរសុំឥណ្ឌា ជួយហ្វឹកហ្វឺនជំនាញរក្សាសន្តិភាពដល់កម្លាំងមួកខៀវកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណ:កម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើរសុំអោយភាគីឥណ្ឌា ជួយធ្វើការហ្វឹកហ្វឺនជំនាញរក្សាសន្តិភាពដល់កម្លាំងមួកខៀវកម្ពុជា មុនចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះលោកក៏បានស្នើឱ្យមានជំនួយបន្ថែមនូវឧបករណ៍រាវមីន ឧបករណ៍បោសសម្អាតមីន រំសេវផ្ទុះ ឧបករណ៍កម្ទេចគ្រាប់កែច្នៃIED EOD និង ស្នើរសុំអោយឥណ្ឌាផ្តល់នូវសត្វសនខហិតមីនបន្ថែមទៀតផងដែរ។

ការស្នើនេះ ធ្វើឡើងក្នុងពេលដែលលោកជួបពិភាក្សាការងារជាមួយលោក វរៈសេនីយ៍ឯក Varadan Kumar អនុព័ន្ធយោធាអមស្ថានទូតឥណ្ឌាប្រចាំកម្ពុជានាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

លោកវរសេនីយ៍ឯក Kumar បានអះអាងថា លោកនឹងនាំយកសំណើរនេះជាពិភាក្សាជាមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិឥណ្ឌា ហើយនឹងជម្រុញអោយមាន ការចុះMOUរវាងភាគី ក៍ដូចជាក្រសួងការពារជាតិទាំងពីរអោយបានឆាប់ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង