Yearendyearend1140x150

ក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានមួយចំនួនតូច ដែលប្រាសចាកក្រមសីលធម៌នឹងទទួលខុសត្រូវមុខច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ អ្នកសារព័ត៌មានមួយចំនួនតូច មិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ឆ្លៀតឱកាសប្រើវិជ្ជាជីវៈ ប្រាសចាកក្រមសីលធម៌ និងទទួលខុសត្រូវចំពោះមុខច្បាប់ ហើយបុគ្គលដែលរងផលប៉ះពាល់អាចប្រើសិទ្ធិស្របច្បាប់របស់ខ្លួនបានបើជួបករណីបែបនេះ។

តាមរយៈក្រសួងព័ត៌មាន បានឱ្យដឹងថាក្នុងអំឡុងពេលដែលរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  មានអ្នកសារព័ត៌មានមួយចំនួនតូចមិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួននោះទេ ដោយបានប្រាសចាកក្រមសីលធម៌របស់ខ្លួន  ហើយបុគ្គលដែលរងផលប៉ះពាល់អាចប្រើសិទ្ធិស្របច្បាប់របស់ខ្លួនបានបើរងផលប៉ះពាល់ដោយសារបញ្ហាណាមួយ។ 

បន្ថែមពីនេះ អ្នកសារព័ត៌មានមួយចំនួនតូចនោះ មិនបានធ្វើជាស្ពានចម្លងក្នុងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាល និងពីដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋនោះទេ បែរជាឆ្លៀតឱកាសប្រើវិជ្ជាជីវៈប្រាសចាកក្រមសីលធម៌ផ្សព្វផ្សាយព័ត៌មានមិនពិតក្លែងបន្លំ នាំឲ្យសាធារណជនយល់ខុស និងមានការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញាធរមានសមត្ថកិច្ច។

ទន្ទឹមនឹងនេះ ទង្វើបែបនេះបានបង្កឱ្យមានភាពភ័យខ្លាចច្របូកច្របល់រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ចប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងការប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ។

យ៉ាងណាមិញ ក្រសួងព័ត៌មានបានបញ្ជាក់ថា ការទទួលយកសំណូកឬជំរិតទារប្រាក់ជាថ្នូរនិងការមិនផ្សព្វផ្សាយឬលុបព័ត៌មានដែលជាប្រការមួយរំលោភយ៉ាងធ្ងន់ធ្ងរផ្នែកវិជ្ជាជីវៈសារព័ត៌មានដែលមិនអាចទទួលយកបាន ហើយបុគ្គលដែលរងផលប៉ះពាល់អាចប្រើសិទ្ធិស្របច្បាប់របស់ខ្លួនបានបើជួបករណីបែបនេះ ពិសេសអាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការច្បាប់ ដោយមិនចាំបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អ្នកសារព័ត៌មាន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង