Cct850x100 1
1800px x h300px kh

សម្តេចស ខេង សម្រេចឱ្យផ្អាកការចេញ-ចូលនៅក្នុងក្រសួងមហាផ្ទៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង នៅថ្ងៃទី ៧ ធ្នូបានចេញបទបញ្ជាស្តីពីការផ្អាកការចូលមកបំពេញការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ។

យោងតាមលិខិតបទបញ្ជាបានបញ្ជាក់ថា ការផ្អាកជាបណ្តោះអាសន្ននេះ គឺសំដៅចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគបាលជាតិ និងមន្ត្រីពន្ធនាគារ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានាដែលមានទីតាំងស្ថិតនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី ៧ធ្នូនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ក្នុងអំឡុងពេលផ្អាកការចេញចូលក្រសួង មន្ត្រីទាំងអស់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវ និងហ្មត់ហត់បំផុត តាមគោលការណ៍របស់ក្រសួងសុខាភិបាល ហើយត្រូវធ្វើការងារពីផ្ទះតាមប្រព័ន្ធអនឡាញ៕


Khcct banner

អត្ថបទទាក់ទង