Cct850x100 1
1800px x h300px kh

សឹង្ហបុរីប្តេជ្ញាផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចែកជូនប្រទេសមានចំណូលទាបក្នុងនោះក៏មានកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សឹង្ហបុរី៖ រដ្ឋាភិបាលសឹង្ហបុរី កាលពីថ្ងៃទី ៤ ខែធ្នូ បានប្រកាសពីការប្តេជ្ញារបស់ខ្លួនក្នុងផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ឈានមុខគេក្នុងទីផ្សារ ហើយវ៉ាក់សាំងនេះនឹងចូលរួមចំណែកចែកជូនដល់ប្រទេសដែលមានចំណូលទាប និងប្រទេសនៅក្នុងតំបន់អាស៊ី ក្នុងនោះក៏បានកម្ពុជាផង ដើម្បីទប់ស្កាត់នូវការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ទាំងនៅក្នុងតំបន់ និងជាសកល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសឹង្ហបុរី បានគូសបញ្ជាក់ថា ការអភិវឌ្ឍជោគជ័យនៃវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងវិបត្តិនៃការរាតត្បាតនូវវីរុសនេះ ការសាមគ្គីភាពជាសកលគឺទាមទារសម្រាប់ការឆ្លើយតបជាអន្តរជាតិប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហា ដែលជាផ្នែកមួយនៃការគាំទ្រចំពោះពហុភាគីវ៉ាក់សាំង និងការទទួលបានការចែកចាយវ៉ាក់សាំងដោយស្មើភាពនិងសមធម៌ប្រទេសសិង្ហបុរី។

ប្រទេសសិង្ហបុរីនឹងចូលរួមវិភាគទានចំនួន ៥,០០០,០០០ ដុល្លារដល់យន្តការការពារវ៉ាក់សាំងសកល (COVAX) ក៏ដូចជាគាទ្រនិងចូលរួមចំណែកចែកជូនដល់ប្រទេសដែលមានចំណូលទាប និងប្រទេសនៅក្នុងតំបន់អាស៊ី ដើម្បីទប់ស្កាត់នូវការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ទាំងនៅក្នុងតំបន់ និងជាសកល។ ។

ជាមួយគ្នានេះ ប្រទេសសឹង្ហបូរីនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិនៅក្នុងការផលិតវ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព។ ជាពិសេសអង្គការសហប្រជាជាតិ, អង្គការសុខភាពពិភព, Gavi, សម្ព័ន្ធវ៉ាក់សាំង និងសម្ព័ន្ធភាពសម្រាប់ការច្នៃប្រឌិតត្រៀមបង្ការការរីករាលដាលវីរុសកូវីដ ដើម្បីជំរុញវ៉ាក់សាំងពហុភាគីនិយម និងបង្កើតឱ្យមានការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាតនេះ៕

Khcct banner

អត្ថបទទាក់ទង