Yearendyearend1140x150

អាជ្ញាធរខណ្ឌដូនពេញសម្រេចបិទអាជីវកម្មមួយកន្លែង ក្រោយល្មើសនឹងបម្រាមជួបជុំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានសម្រេចបិទអាជីវកម្មមួយកន្លែង និង ប្រមូលសំភារៈពាក់ព័ន្ធ យកមករដ្ឋបាលខណ្ឌដូនពេញ ប្រសិនបើល្មើសបទបញ្ជាក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩។

អាជ្ញាធរខណ្ឌដូនពេញ បានដាក់ចេញជាផែនការដល់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ទាំង១១ ត្រូវបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទីសប្បាយភាពនានា ដែលអាជ្ញាធរខណ្ឌ បានចុះអប់រំណែនាំអោយបិទជាបណ្ដោះអាសន្ន ក្នុងកំឡុងពេល អនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ក្នុងព្រឹត្តិការណ៍ត្តិសហគមន៍ ២៨វិច្ឆិកា ។

ក្នុងករណីម្ចាស់អាជីវកម្ម នៅតែបន្តលួចលាក់ប្រកបអាជីវកម្ម នោះរដ្ឋបាលខណ្ឌដូនពេញ និង ចាត់វិធានការ បិទអាជីវកម្មជាស្ថាពរ ដោយអញ្ជេីញម្ចាស់អាជីវកម្មមកធ្វើការអប់រំណែនាំនៅរដ្ឋបាលខណ្ឌដូនពេញ និង ធ្វើការដក់ហូតសម្ភារៈ ពាក់ព័ន្ធយកមករក្សាទុកនៅរដ្ឋបាលខណ្ឌ ដោយពុំដោះស្រាយជូនវិញឡើយ។

 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង