Cct850x100 1
1800px x h300px kh

អ្នកធ្លាប់ប៉ះពាល់ជាមួយអ្នកទំាង២នាក់នេះឆាប់ទៅធ្វើតេស្តរកកូវីដ ទោះគ្មានរោគសញ្ញាក្តី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបង្ហាញរូបភាពបុគ្គល២រូប ដែលជាប្រភពនៃការចម្លងមេរោគកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺឈ្មោះ ឆែម សុនីតា និងឈ្មោះ តាំង សេវិនអាប់ ហើយក្រសួងបានអំពាវនាវដល់អ្នកប៉ះពាល់ពួកគេ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់។ 

យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងយ៉ាងដូច្នេះថា៖ «ក្រោយពីក្រសួង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នាថ្ងៃទី០៣ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ រួចមក ក្រុមការងាររបស់ក្រសួងសុខាភិបាល បានបង្ហាញរូបថតរបស់បុគ្គល ២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិន អាប់ អាយុ ៤២ឆ្នាំ ដែលអាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១នៃការចម្លងសម្រាប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជា ក្នុងកំឡុងខែតុលា ឆ្នាំ២០២០»។

ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងបានអំពាវនាវដល់បុគ្គលទាំងអស់ដែលនៅតាមរាជធានី-ខេត្ត ដឹងខ្លួនថាជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ០២នាក់ខាងលើ ដោយគិតចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ។ បើនៅរាជធានីភ្នំពេញ សូមទៅធ្វើតេស្តយកវត្ថុសំណាក នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង