Yearendyearend1140x150

អាជ្ញាធរឃាត់ខ្លួននារីម្នាក់ក្រោយបង្ហោះព័ត៌មានមិនពិតថា ផ្សារជម្ពូវន្តឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកក្លែងព័ត៌មានអំពីកូរវិដ-១៩

ភ្នំពេញ៖អ្នកក្លែងព័ត៌មានអំពីកូរវិដ-១៩ ម្នាក់ត្រូវបានឃាត់ខ្លួនដើម្បីអប់រំណែនាំ។នារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ៣៥ឆ្នាំ មានអាស័យដ្ឋាន​ ផ្ទះលេខ12​ ផ្លូវsk05 បុរីពិភពថ្មីកួរស្រូវ3​ ​ស្ថិតភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោមានមុខរបរជាអ្នកលក់ online ដែលមាន page ឈ្មោះ MC Cosmetic។

លោក យ៉ូង​ សុវណ្ណ​ នាយផ្នែកប្រឆាំងបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ប្រាប់ថា ស្ត្រីឈ្មោះ​ ឈិន​ មន្ថា ដែលជាម្ចាស់គណនី បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភ័ក្កិតាម messenger ដោយខ្វះការពិចារណាខ្លួនក៏បានបង្ហោះព័ត៌មាននេះទៅក្នុងគណនី បន្ទាប់មកខ្លួនក៏លុបចេញទៅវិញដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ តែខ្លួនមិនបានដឹងថាមានអ្នកយកទៅចែកចាយបន្តយ៉ាងច្រើនដែលធ្វើឲ្យមានការភាន់ច្រឡំពីមហាជន បន្ទាប់មកនារីឈ្មោះ​ ឈិន​ មន្ថា ក៏បានធ្វើការសុំអភ័យទោសនឹងសន្យាថាឈប់ចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់លាស់ទៀតហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី2 ខែធ្នូឆ្នាំ2020 ម្ចាស់គណនីឈ្មោះ Ka​ Piink បានបង្ហោះក្នុងគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា" ផ្សារជម្ពូវន្តបិទហើយ​អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់៥នាក់ទៀតក៏បានឆ្លងដែរ" បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង។ ពិនិត្យឃើញដូច្នេះអគ្គស្នងការនគរបាលស្តីទី បានចេញបញ្ជាឲ្យនាយកដ្ឋានជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីឲ្យបញ្ឈប់ការចែកចាយព័ត៌មានដែលអាចបង្កឱ្យមានការចលាចលនៅក្នុងសង្គម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿនក្រើនរំលឹក ដល់អ្នកលេងក្នុងបណ្ដាញសង្គមទាំងអស់ សូមធ្វើការពិចារណានិងផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់មុនពេលដែលបង្ហោះទៅក្នុងបណ្ដាញសង្គម ជៀសវាងបង្ហោះព័ត៌មានណាដែលមិនមានការពិតនិងគ្មានប្រភពច្បាស់លាស់ដែលអាចប្រឈមមុខនឹងច្បាប់ និងបង្កភាពចលាចលដល់សង្គមជាតិទាំងមូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​ ផ្សារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង