Yearendyearend1140x150

ក្រុងសៀងហៃរកឃើញវិជ្ជមានកូវីដ១ករណីជាជនជាតិចិនចេញពីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គេហទំព័រផ្លូវការរបស់គណៈកម្មការសុខាភិបាលក្រុងស៊ាងហៃនៃប្រទេសចិនបានរាយការណ៏អំពីការរកឃើញករណីវិជ្ជមានកូវីដ-១៩នៅថ្ងៃទី៣។

ភ្នំពេញ៖ នៅទីក្រុងសៀងហៃប្រទេសចិន កាលពីថ្ងៃទី៣កន្លងទៅនេះ បានរកឃើញករណីវិជ្ជមានកូវីដ-១៩នាំចូលចំនួន៩ករណីដែលក្នុងនោះមានមួយករណីគឺជាជនជាតិចិនដែលចេញពីប្រទេសកម្ពុជា។

យោងតាមព័ត៌មានផ្លូវការរបស់គណៈកម្មការសុខាភិបាលក្រុងស៊ាងហៃនៃប្រទេសចិន បានឱ្យដឹងថា ចាប់ពីម៉ោង០ដល់ម៉ោង២៤ ថ្ងៃទី៣ ខែធ្នូនេះទីក្រុងសៀងហៃបានរកឃើញករណីវិជ្ជមានកូវីដ-១៩នាំចូលចំនួន៩ករណី ដែលក្នុងនោះមានមួយករណី គឺជាជនជាតិចិនដែលចេញពីប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន ករណីវិជ្ជមានកូវីដ១៩ដែលមកពីប្រទេសកម្ពុជា គឺជាអ្នកជំងឺជនជាតិចិន ដែលបានធ្វើដំណើរទេសចរនៅក្នុងប្រទេសកម្ពុជា។គាត់បានចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី ១៨ ខែវិច្ឆិកា ដោយបន្តជើងយន្តហោះតាមកោះតៃវ៉ាន់ និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀងហៃពូដុងនៅថ្ងៃទី ២១ ខែវិច្ឆិកា។

បន្ទាប់មកគាត់ត្រូវបានធ្វើចត្តាឡីស័ក ហើយក្នុងអំឡុងពេលនោះបានចេញរោគសញ្ញាសង្ស័យកូវីដ១៩។ ហើយលទ្ធផលនៃការធ្វើតេស្តិរបស់គាត់គឺវិជ្ជមានកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង