Cct850x100 1
1800px x h300px kh

ចិន​គ្រោងវិធានការ​ជាក់ស្តែងដើម្បីជំរុញឱ្យ​កិច្ចព្រមព្រៀង​RECP​ចូលជាធរមាន ​និង​អនុវត្ត

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖សំដៅចំពោះ​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុងតំបន់​ (RECP)ដែល​បានចុះហត្ថលេខា​ជាផ្លូវការ​នាពេល​កន្លងទៅ សន្និសីទអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​ដែលបាន​បើកធ្វើ​នាថ្ងៃទី ១ ខែធ្នូ​បានលើកឡើងថា ក្នុងនាមជា​ប្រទេសសមាជិក​នៃកិច្ចព្រមព្រៀង ប្រទេសចិន​នឹង​សកម្មជំរុញឱ្យ​កិច្ចព្រមព្រៀង​ចូលជាធរមាន​និង​អនុវត្ត​ដោយប្រតិបត្តិការ​របស់ខ្លួន ព្រមនិង​ធ្វើការចាត់ចែង​ជាក់ស្តែង ។ 

អ្វីដែលចិនគ្រោងជំរុញមុនគេនោះ ខាងវិស័យកាត់បន្ថយ​ពន្ធគយ បង្រួបបង្រួម​និង​ទទួលស្គាល់គ្នា​នូវ​ស្តង់ដារ​ផលិតផល​ជាដើម ដាក់ចេញ​វិធានការ​អនុវត្ត​កិច្ចព្រមព្រៀង​ឱ្យបានឆាប់ ខិតខំ​សម្រេចឱ្យ​ទំនិញ​ដឹកជញ្ជូនរហ័ស​និង​ងាយផុយ​ចេញចូល​ក្នុងរយៈពេល ៦ ម៉ោង ។

ខាងវិស័យ​បើកទូលាយ​ពាណិជ្ជកម្មសេវាកម្ម ត្រូវតែ​អនុវត្ត​វិធានការ​បើកទូលាយ​តាម​ពាក្យសន្យា​បើកទូលាយថ្មី​របស់ចិន​ចំពោះ​ស្ថាប័ន​សេវាកម្ម​ពាក់ព័ន្ធ​ការសិក្សា​ស្រាវជ្រាវ​និងផលិត ផលិតកម្ម​និង​សំណង់​ជាដើម ។

ខាងវិស័យវិនិយោគទុន អនុវត្ត​ពាក្យសន្យាអំពី​បញ្ជី​អវិជ្ជមាន​ខាងវិនិយោគ ក្រៅពីបញ្ជី មិនអាច​បន្ថែម​ការរិតត្បិត​ចំពោះ​ការវិនិយោគ​របស់ពាណិជ្ជករ​បរទេស​ ។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​អន្តរជាតិ​បានថ្លែងថា ប្រទេសចិន​បាន​កំណត់ច្បាស់នូវ​ការចែកភារកិច្ច​និង​តារាង​ពេលវេលា បានបង្ហាញពី​ការប្តេជ្ញាចិត្ត​ជំរុញ​ RECP​ចូលជាធរមាន​និង​ការបើកទូលាយ​ថែមទៀត​នៃប្រទេសចិន វានឹងជួយ​សហគ្រាស​ត្រួសត្រាយ​ការអភិវឌ្ឍ​កាន់តែល្អប្រសើរ ៕អត្ថបទ៖ Cri ccfr

Khcct banner

អត្ថបទទាក់ទង