Yearendyearend1140x150

មគ្គទេសក៍ទេសចរខ្លះបង្ខំចិត្តស្វែងរកមុខរបរថ្មី ដើម្បីជីវភាព ក្រោយចំនួនភ្ញៀវធ្លាក់ចុះ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ចេងស៊ីម
/
លោក ទៀ គីឡេង ប្រធានសមាគមអ្នកមគ្គទេសក៍ទេសចរភាសា ចិន-ខ្មែរ។

ភ្នំពេញ៖ តាំងពីមានការផ្ទុះឡើងនូវកូរ៉ូណាវីរុស ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនានៅកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុន។ កត្តាធ្លាក់ចុះនេះ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចមគ្គទេសក៍ចិនជាពិសេសនៅខេត្តសៀមរាម។នេះបើតាមការអះអាងរបស់លោក ទៀ គីឡេង ប្រធានសមាគមអ្នកមគ្គទេសក៍ទេសចរភាសា ចិន-ខ្មែរ។

លោក ទៀ គីឡេង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មកទល់ពេលនេះភ្ញៀវទេសចរចិនសឹងតែ១០០% ដែលពុំមានវត្តមានក្នុងការធ្វើដំណើរកំសាន្តមកតំបន់ទេសចរណ៍កម្ពុជា ជាពិសេសខេត្តសៀមរាប។ នេះជាហេតុធ្វើឲ្យមគ្គទេសក៍ទេសចរចិននៅទីនោះមានផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច ក៏ដូចជាត្រូវបង្ខំចិត្តស្វែងរកមុខជំនាញ ឬរបរថ្មីដើម្បីផ្គត់ផ្គង់ជីវភាព។

បើតាមគីឡេង កន្លងទៅមគ្គទេសក៍អាចរកប្រាក់ចំណូលក្នុង១ថ្ងៃគឺ ៥០ដុល្លារ ហើយតម្លៃនេះគឺមានភាពខុសគ្នាទៅតាមក្រុមទេសចរនីមួយៗ (Tour) ដូច្នេះគេមិនអាចកំណត់ពីចំណូលដែលមគ្គទេសក៍នីមួយៗរកបានដែល ព្រោះវាអាស្រ័យទៅលើតម្លៃកញ្ចប់ TOUR ផ្សេងៗគ្នា។

ប្រធានសមាគមអ្នកមគ្គទេសក៍ទេសចរភាសា ចិន-ខ្មែរ បានស្វាគមន៍ ចំពោះអនុសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដើរកំសាន្តនៅក្នុងស្រុកឱ្យអស់មុខចេញទៅលេងនៅក្រៅប្រទេស។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ មីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើដំណើរកំសាន្តនៅក្នុងប្រទេសឱ្យអស់ជាមុនសិន មុនសម្រេចធ្វើដំណើរកំសាន្តនៅឯក្រៅប្រទេស។ការអំពាវនាវនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលគាំទ្រផ្នែកសេដ្ឋកិច្ច ខណៈពេលដែលបច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹងវីរុសកូរ៉ូណា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង