Cct850x100 1
1800px x h300px kh

ប្រធានផ្សារអូឬស្ស៊ីច្រានចោលព័ត៌មានថា«មានឆ្លងកូវីដ-១៩នៅក្នុងផ្សារ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រធានផ្សារអូឬស្ស៊ី នៅថ្ងៃទី ២ ធ្នូនេះ បានចេញមកច្រានចោលព័ត៌មានមិនពិតមួយតាមរយៈវីដេអូស៊ែរតគ្នា ដោយលើកឡើងថា«មានឆ្លងកូវីដ-១៩នៅក្នុងផ្សារ»។ ប្រធានផ្សារអូឬស្ស៊ី បានបដិសេធទាំងស្រុងចំពោះការលើកឡើងនេះ ដែលនេះជាព័ត៌មានមិនពិតទាំងស្រុង។

លោក ហ៊ត វ៉ាន់ធី ជាប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី (ថ្មី) បានថ្លែងជូនដល់ប្រជាពលរដ្ឋទូទៅថា នៅផ្សារអូរឫស្សីមិនមានការឆ្លងកូវីដ-១៩ដូចការចុះផ្សារនោះទេ ហើយវីដេអូដែលមន្ត្រីក្រសួងសុខាភិបាលចុះទៅ គឺគេមកយល់អ្នកក្តៅខ្លួននៅសង្កាត់ផ្សារអូរឫស្សីទី២ សង្ស័យឆ្លងកូវីដ-១៩ប៉ុណ្ណោះ។

លោក ហ៊ត វ៉ាន់ធី អំពាវនាវដល់ប្រជាពលរដ្នបងប្អូនទាំងឡាយ ជាពិសេសក្រុមអាជីវករទាំងអស់ កុំអោយមានការយល់ច្រឡំចំពោះករណីនេះ ហើយបច្ចុប្បន្នអ្នកដែលបង្ហោះវីដេអូក៏បានចេញមុខសំទោសហើយដែរ។


ពាក្យទាក់ទង: ផ្សារ អូឬស្ស៊ី
Khcct banner

អត្ថបទទាក់ទង