Yearendyearend1140x150

រដ្ឋាភិបាលបើកផ្សារ«អ៊ីអន ១»ឡើងវិញតាមសំណើរម្ចាស់ផ្សារ ខណៈប្រភពចម្លងនៅមិនទាន់ដឹង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋទៅទិញសម្ភារក្នុងផ្សារទំនើបអ៊ីអន កាលពីថ្ងៃទី២៧ វិច្ឆិការ ឆ្នាំ២០២០។

ភ្នំពេញ៖ផ្សារទំនើប AEON I ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត្តឱ្យបើកដំណើរការឡើងវិញ តាមសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា។ការបើកដំណើរការនេះ ធ្វើឡើងខណៈប្រភពនៃការចម្លងក្នុងសហគមន៍ដំបូងនៅកម្ពុជា មិនទាន់ត្រូវបានក្រសួងសុខាភិបាលរកឃើញ។

ដោយគោរពតាមគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ ក្រោយពិនិត្យសំណាកមនុស្ស៣២០១នាក់អវិជ្ជមានកូវីដ១៩ទាំងអស់។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News ការអនុញ្ញាតបើកដំណើរការផ្សារទំនើប AEON I ឡើងវិញ ក្រោយបានបិទបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ក្រសួងសុខាភិបាលក៏បានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ។

ភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។ គាត់ឡើងទៅជាន់ទី១ ហើយចូលពិសារអាហារជប៉ុន នៅខាងឆ្វេងជណ្តើរយន្ត។ បន្ទាប់ពីពិសារអាហារជិតមួយម៉ោង គាត់បានចេញទៅទិញខោអាវ និងតុក្កតាផ្ញើចៅ ហើយក៏ចូលបន្ទប់ទឹក។ បន្ទាប់ពីចូលបន្ទប់ទឹកគាត់ចេញទៅផ្ទះតែម្តង។

​ក្រសួង​សុខាភិបាល ធ្លាប់បានថ្លែងចាត់ទុករកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ជាករណីធ្ងន់ធ្ងរ ព្រោះស្ត្រីម្នាក់នេះមិនមែនជាអ្នកដំណើរ គឺជាអ្នកនៅក្នុងស្រុក ហើយមកដល់ពេលនេះមិនទាន់ដឹងពីប្រភពចម្លងនៅឡើយ។

សូមជំរាបថា កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តីខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង