Yearendyearend1140x150

ការប្រឡងឌីប្លូមចាប់ផ្តើមដំណើរការ ខណៈពេលកម្ពុជាកំពុងឆ្លងកូវីដក្នុងសហគមន៍

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ទៅតាមការគ្រោងទុករបស់ក្រសួងអប់រំ យុវជន និងកីឡា ខណៈកម្ពុជាកំពុងស្ថិតក្នុងបរិបទការចម្លងកូវីដឆ្លងចូលក្នុងសហគមន៍។

នៅឆ្នាំនេះ បេក្ខជនប្រឡងឌីប្លូម មាន សរុបចំនួន១៥៨៧១៧នាក់ ស្រី៨៥១៣១នាក់ និងមានមណ្ឌលប្រឡង ចំនួន១៧២៩ ចែកជា៧១៤១បន្ទប់ ដោយមានការថយចុះជាងឆ្នាំមុន។ ទន្ទឹមនឹងដំណើរការនៃការប្រឡងក្រសួងអប់រំក៏បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ នៅកម្ពុជា។

កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងអប់រំ ក៏បានចេញសេចក្តីប្រកាសពីការបញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ របស់គ្រឹះស្ថានសិក្សាសាធារណៈ លើកលែងតែសិស្សថ្នាក់ទី៩ និងទី១២ ដែលត្រូវប្រឡងសញ្ញាបត្រ។ រីឯគ្រឹះស្ថានសិក្សាឯកជនវិញ ត្រូវបិទរយៈពេល២សប្តាហ៍ ហើយប្តូរទៅរៀនអនឡាញ លើកលែងសិស្សថ្នាក់ទី១២ ដែលត្រូវបន្តរៀននៅសាលា។

ការសម្រេចរបស់ក្រសួងអប់រំ គឺក្នុងគោលបំណងការពារការឆ្លងរាលដាលកូវីដ-១៩ក្នុងសហគមន៍ ក្រោយករណីស្ត្រីម្នាក់ឆ្លងមិនដឹងប្រភព និងបន្តទៅសមាជិកផ្សេងទៀតក្នុងគ្រួសាររបស់គាត់។គិតត្រឹមព្រឹកថ្ងៃទី៣០ វិច្ឆិការនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍កើនឡើងដល់ចំនួន១៤នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង