Yearendyearend1140x150

វិជ្ជមានកូវីដ២នាក់នៅថ្ងៃទី២៩វិច្ឆិកាជាអ្នករស់នៅប៉េងហូតបឹងស្នោ និងជាបុគ្គលិកធនាគារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សកម្មភាពរបស់មន្ត្រីនៃក្រសួងសុខាភិបាលជួយសង្រ្គោះអ្នកជំងឺកូវីដកន្លងមក។

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៩ វិច្ឆិកានេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២នាក់ទៀត ធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងសហគមន៍កើនដល់៨នាក់។នេះបើយោងតាមប្រសាសន៍របស់សម្តេចហ៊ុន សែន ថ្លែងក្នុងសេចក្តីថ្លែងការណ៍ពិសេសនៅល្ងាចនេះទី ២៩ វិច្ឆិកានេះ។

សម្តេចគូសបញ្ជាក់ថា ស្ត្រីពីររូបផ្សេងទៀតដែលរកឃើញវិជ្ជមាននៅថ្ងៃនេះ ជាភរិយារបស់មន្ត្រីជាន់ខ្ពស់២រូបនៅក្រសួងមហាផ្ទៃ។នៅក្នុងចំណោមនោះ គឺមានស្ត្រីម្នាក់ជាបុគ្គលិក បម្រើការនៅធនាគារឯកជនមួយ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍តាមតេឡេក្រាមថា លទ្ធផលតេស្ត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានរកឃើញវិជ្ជមានកូវីដ១៩ លើស្ត្រី​ អាយុ ៣៦ឆ្នាំ ជាភរិយា​របស់អនុប្រធាននាយកដ្ឋានពន្ធនាគារ​របស់ក្រសួងមហាផ្ទៃ និងស្ត្រីជាភរិយា អាយុ ២៤ឆ្នាំ រស់នៅបុរីប៉េងហួត បឹងស្នោរ ​ជាភរិយារបស់មន្ត្រីបម្រើការងារនៅនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ។

លោកជំទាវ យក់ សម្បត្តិ បន្តថា ស្ត្រី​អាយុ ៣៦ឆ្នាំនេះ ធ្វើការនៅធនាគារឯកជនមួយ នៅរាជធានីភ្នំពេញ។ ឥឡូវនេះ មន្ត្រីជំនាញ បានរៀបចំដឹកអ្នកជំងឺទៅកាន់កន្លែងព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​៕

ជាមួយគ្នានេះ សម្តេចបានស្នើសុំអោយពលរដ្ឋបង្កើនការ​ប្រុងប្រយ័ត្ន និង ត្រូវជៀសវាងកុំធ្វើការប្រមូលផ្តុំ និងបើមិនចាំបាច់ទេសុំកុំចេញពីផ្ទះ។សម្តេចអំពាវនាវអោយមកចូលរួមធ្វើតេស្ត​និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ពីព្រោះនេះជាករណីដ៍ធ្ងន់ធ្ងរណាស់មិនធ្លាប់មាន។សម្តេចតេជោបញ្ជាក់ថា រាល់ការធ្វើតេស្តគឺមិនយកលុយនោះទេ។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី ២៩ វិច្ឆិកានេះ ចំនួនអ្នកឆ្លងកូវីដក្នុងសហគមន៍បានកើតឡើងដល់៨នាក់ បន្ទាប់ពីក្រសួងសុខារកឃើញចំនួន២នាក់ទៀតនៅថ្ងៃនេះ។ប៉ុន្តែប្រភពនៃការចម្លងក្រសួងសុខាភិបាលមិនទាន់រកឃើញនៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង