Cct850x100 1
1800px x h300px kh

អ្នកឆ្លងកូវីដក្នុងសហគមន៍កើនឡើង៨នាក់ ខណៈប្រភពនៃការចម្លងមិនទាន់រកឃើញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការធ្វើតេស្តរកកូវីដលើកម្មករកន្លងទៅ។

ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី ២៩ វិច្ឆិកានេះ ចំនួនអ្នកឆ្លងកូវីដក្នុងសហគមន៍បានកើតឡើងដល់៨នាក់ បន្ទាប់ពីក្រសួងសុខារកឃើញចំនួន២នាក់ទៀតនៅថ្ងៃនេះ។ប៉ុន្តែប្រភពនៃការចម្លងក្រសួងសុខាភិបាលមិនទាន់រកឃើញនៅឡើយទេ។នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការរកឃើញចំនួន២នាក់នៅល្ងាចថ្ងៃទី ២៩ វិច្ឆិកានេះ ជាករណីធ្ងន់ធ្ងរមួយដែលកម្ពុជាមិនដែលធ្លាប់បានជួបតាំងពីចាប់ផ្តើមផ្ទុះកូវីដ១៩ នៅដើមឆ្នាំ២០២០នេះ។ធ្ងន់ធ្ងរដោយសារជាការឆ្លងក្នុងសហគមន៍ជាលើកដំបូង ហើយប្រភពនៃការចម្លងគិតមកដល់ល្ងាចថ្ងៃទី២៩ វិច្ឆិកាក៏មិនទាន់រកឃើញផងដែរ។

ក្នុងស្ថានភាពបន្ទាន់នេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយដែលដឹងថាខ្លួនជាប់ពាក់ព័ន្ធឱ្យមកចូលរួមយកសំណាកមកធ្វើតេស្តស្វែងរកកូវីដ១៩ ហើយដាក់ខ្លួនក្នុងចត្តាឡីស័កចំនួន១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ សម្តេចកំពុងពិភាក្សាជាមួយសម្តេច ស ខេង ដើម្បីបិទនៃផ្នែកណាមួយនៃក្រសួងមហាផ្ទៃ ហើយអនុញ្ញាត្តឱ្យមន្ត្រីមកធ្វើការពីផ្ទះ ហើយសម្តេចក៏បានចេញសេចក្តីអនុញ្ញាត្តដល់រដ្ឋមន្ត្រីតាមក្រសួងនានាមានសិទ្ធិសម្រេចបិទផ្នែកណាមួយ ឬបិទទាំងស្រង់ ហើយធ្វើការពីផ្ទះ និងមានសិទ្ធិបិទកន្លែងកំសាន្ត ឬទីតាំងណាដែលជាប់ពាក់ព័ន្ធ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ វិច្ឆិកានេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៧នាក់ទៀត ដោយក្នុងនោះជាករណីឆ្លងក្នុងស្រុកក្នុងសមាគមន៍ចេញពីសមាជិកគ្រួសារអគ្គនាយកពន្ធនាគារ ឯកឧត្តម ឆែម សាវុធ ចំនួន៦នាក់។រហូតមកដល់ល្ងាចនេះទី២៩នេះ ក្រសួងក៏បានរកឃើញអ្នកឆ្លងចំនួនពីរនាក់ទៀត ធ្វើឱ្យអ្នកឆ្លងក្នុងសហគមន៍កើនឡើងដល់៨នាក់៕

Khcct banner

អត្ថបទទាក់ទង