Yearendyearend1140x150

លោកជំទាវ ឱ វណ្ណឌីន៖ដំណាក់កាលនេះ​ជាពេលវេលាដែល«ខ្មែរត្រូវរួបរួមគ្នា»ប្រឆាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងក្នុងក្រុមតេលេក្រាម​ជាមួយអ្នកសារព័ត៌មានថា ដំណាក់កាលនេះ​ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ​ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ​ និងរបស់ក្រសួងសុខាភិបាល​ ឲ្យបានគ្រប់ៗគ្នា​ ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។

ការលើកឡើងរបស់លោកជំទាវ ធ្វើឡើងបន្ទាប់ពីក្រុមការងារព័ត៌មានចោទសួរដេញដោយពាក់ព័ត៌មាននឹងភរិយារបស់ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ត្រូវបានរកឃើញនៅថ្ងៃនេះថាផ្ទុកខូវិដ ១៩ សង្ស័យថា គាត់មកពីក្រៅប្រទេស ហើយមិនគោរពតាមចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។

លោកជំទាវ ឱ វណ្ណឌីន នៅក្នុងក្រុមតេលេក្រាម​ជាមួយអ្នកសារព័ត៌មាន៖ «ខ្ញុំសូមឆ្លេីយនូវសំណួរទាំងប៉ុន្មានខាងលេីដោយទាំងមិនទាន់បានធ្មេចសោះឡេីយតាំងពីថ្ងៃម្សិលមុិញមកទល់ពេលនេះថា៖​ ដំណាក់កាលនេះ​ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ​ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ​ និងរបស់ក្រសួងសុខាភិបាល​ ឲ្យបានគ្រប់ៗគ្នា​ ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។ ខ្ញុំសុំលេីកដៃអង្វរលោកអ្នកទាំងអស់​ សូមមេត្តាកុំរុញឲ្យខ្លោច​ កុំរោចឲ្យឆៅអី​ កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា​។ អ្វីដែលសំខាន់បំផុតនៅពេលនេះ​ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តន៌វិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន​ ធ្វេីយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង​ កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត​ និងកុំឲ្យចម្លងក្នុងសហគមន៍»។ 

លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា នៅប្រទេសគេដែលមានធនធានច្រេីនជាងកម្ពុជា នៅតែគ្រប់គ្រងមិនបាន​ ឈឺរាប់សែន​ រាប់លាននាក់​ និងស្លាប់រាប់ពាន់​ រាប់សែបនាក់​ដែរ។ ប្រទេសកម្ពុជាតូច​ ធនធានតិច​ ខិតខំទប់ស្កាត់បានជិតមួយឆ្នាំហេីយ​ ដែលមិនមានការចម្លងចូលសហគមន៌​ ទៀបតែថ្ងៃនេះទេ​ ដែលជាថ្ងៃដំបូងនៃការចម្លងក្នុងសហគមន៌៍ ដែលក្រុមការងារទាំងអស់​ និងថ្នាក់ដឹកនាំក្រសួង​ មិនទាំងបានសម្រាន្ត​ ធ្វេីការទាំងយប់ទាំងថ្ងៃ​ ដេីម្បីទប់ការ​រាតត្បាតបន្ត​ និងដេីម្បីសុខភាពទាំងអស់គ្នា។​ 

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅយប់ថ្ងៃទី ២៨ វិច្ឆកានេះ បានចាត់ទុករកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់«ជាការឆ្លងសហគមជាលើកដំបូងនៅកម្ពុជា» ពោលគឺបន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង