Yearendyearend1140x150

សម្តេចហ៊ុន សែន សម្រេចឲ្យបិទ«សណ្ឋាគារភ្នំពេញ»រយៈពេល២ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឲ្យបិទសណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃសិន ដោយហេតុផលលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានទៅហាត់ប្រាណ និងហែលទឹកនៅនោះ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។នេះបើយោងតាមប្រសាសន៍លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន។

លោកជំទាវបានបន្ថែមថា ការបិទបណ្តោះអាសន្ននេះដើម្បីអនុញ្ញាតឲ្យក្រុមគ្រូពេទ្យធ្វើការស្វែងរកអ្នកជាប់ពាក់ព័ន្ធនៅទីនោះទាំងផ្ទាល់ និងប្រយោល ក៏ដូចជាដើម្បីទប់ស្កាត់បញ្ហាផ្សេងៗដែលអាចកើតឡើងដោយសារជំងឺកូវីដ១៩។

លោកជំទាវបានថ្លែងថា "តាមការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ ដូច្នេះ ក្រសួងសុខាភិបាល ទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបិទសណ្ឋាគារនេះរយ:ពេលពីរថ្ងៃដើម្បីស្រាវជ្រាវរកអ្នកបះពាល់ និងយកសំណាកមកធ្វើតេស្ត"

គួរបញ្ជាក់ថា ការសម្រេចបិទសណ្ឋាគារភ្នំពេញ គឺធ្វើឡើងក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ វិច្ឆិកានេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៧នាក់ទៀត ដោយក្នុងនោះជាករណីឆ្លងក្នុងស្រុកក្នុងសមាគមន៍ចេញពីសមាជិកគ្រួសារអគ្គនាយកពន្ធនាគារ ឯកឧត្តម ឆែម សាវុធ។

ឯកឧត្តមឆែម សាវុធដែលជាស្វាមី រួមជាមួយសមាជិកចំនួន៤នាក់ទៀត ក្នុងមាន៖ស្រ្តីអាយុ៣៦ឆ្នាំ កុមារ៉ាអាយុ១២ឆ្នាំ និងបុរសអាយុ៣៦ឆ្នាំ និងបុរសអាយុ៣០ឆ្នាំ ត្រូវបានគ្រូពេទ្យធ្វើតេស្តសំណាកដោយទទួលបានផលវិជ្ជមានកូវីដ១៩ ពីវិទ្យាស្ថានប៉ាស្ទ័រ ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺអញ្ជើញមកធ្វើតេស្តនៅបរិវេណក្រសួងមហាផ្ទៃ នៅបរិវេណផ្សារទំនើបអ៊ីអនទី១រាជធានីភ្នំពេញ និងពន្ធនាគារព្រៃស ចាប់ពីម៉ោង៧ព្រឹកទៅ។អ្នកនៅសៀមរាប ទៅធ្វើតេស្តនៅសាលាគរុកោសល្យខេត្តសៀមរាប ហើយនៅខេត្តពាក់ព័ន្ធអញ្ញើញទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្ត ធ្វើធ្វើតេស្ត ជាការចូលរួមក្នុងការកាត់ផ្តាច់ការចម្លងបន្តគ្នាក្នុងសហគមន៍។

មុនបិទសណ្ឋាគារភ្នំពេញ ក្រសួងអប់រំយុវជន នឹងកីឡា សម្រេចផ្អាកដំណើរការ(សាលារៀនអន្តរទ្វិបអាមេរិកាំង សាខាចាក់អង្រែ)ជាបណ្ដោះអាសន្នរយៈ២សប្ដាហ៍ និង បានសម្រេចបិទផ្សារអ៉ីអន​១ ​ជាបណ្តោះអាសន្នផងដែរ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង