Yearendyearend1140x150

សមាគមសម្ព័ន្ធខ្មែរចិនមានគំរោងបង្កើតមណ្ឌលថែទាំជនចាស់ជរា​​

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកឧកញ៉ាពុងឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានដឹកនាំគណប្រតិភូ ចូលជួបសំដែងការគួរសម ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ជា​ សុផារ៉ា។

ភ្នំពេញ៖ ​ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និង សមាគមនិកាយចិនហុកគៀននៅកម្ពុជា​​​ នឹងក៏កសាងជាមណ្ឌលថែទាំជនចាស់ជរាដែលមានទីតាំងនៅខណ្ឌ​ពោធិ៍​សែន​ជ័យរាជធានី​ភ្នំពេញ​ ដើម្បីជួយដល់កិច្ចការសង្គមកិច្ចនិងមនុស្សធម៌។

នៅរសៀលថ្ងៃទី២ ខែមីនា អ្នកឧកញ៉ាពុងឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានដឹកនាំគណប្រតិភូ ចូលជួបសំដែងការគួរសមនិងថ្លែងអំណរគុណ​ ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ជា​ សុផារ៉ា ដែលបានផ្តល់ យុត្តិធម៏ក្នុងការប្រគល់កម្មសិទ្ធិទីតាំងដីអតីតផ្នូរបញ្ចុះសពដែលជាមរតកដូនតា​ ជូនដល់សមាគមនិកាយចិនហុកគៀននៅកម្ពុជាវិញ ។

អ្នកឧកញ៉ាពុងឃាវសែ បានប្រាប់ទៅឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ាថា សមាគមសម្ពន័្ធខ្មែរចិន និងសមាគមហុកគៀន បានព្រមព្រៀងគ្នា នឹងប្រើបា្រស់ដីនេះមួយចំណែក​​​​ សម្រាប់កសាងជាមណ្ឌលថែទាំជនចាស់ជរា ទុកជាកិច្ចការសង្គមកិច្ចនិងមនុស្សធម៌។

“ក្រៅពីនេះ យើងអាចនឹងដាក់ជួលដីនេះសម្រាប់ជាចំណូលមកទ្រទ្រង់មណ្ឌលថែទាំជនចាស់ជរា និង ការងារមនុស្សធម៌របស់សមាគម។ ” អ្នកឧកញ៉ាពុងឃាវសែនិយាយដូច្នោះ។

អ្នកឧកញ៉ាពុងឃាវសែ មានប្រសាសន៏ថា បងប្អូនខ្មែរដែលកាត់ខ្សែស្រលាយចិន​​ បានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រ និង សភាពវេទនាល្វីងជូចត់ បែកបាក់គ្រួសារនារបបប្រល័យពូជសាសន៏។ អ្នកឧកញ៉ាពុងឃាវសែបានអគុណសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន​ បានសង្គ្រោះប្រជាជនទាន់ពេលវេលា បញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។

លោកនិយាយថា​​ បងប្អូនខ្មែរដែលកាត់ខ្សែស្រលាយចិនដែលមានចំនួនប្រហែល៨០ម៉ឺននាក់ និង​ បងប្អូនជនជាតិចិនដែលកំពុងធ្វើការវិនិយោគ និងប្រកបមុខរបរនៅកម្ពុជា មានប្រមាណ២០ម៉ឺននាក់ ពួកគេបានខិតខំយ៉ាងសកម្មក្នុងមុខជំនួញរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

លោកនិយាយថា៖ “យើងទាំងអស់ចងចាំជានិច្ច សុខសន្តិភាពដែលកើតចេញពីនយោបាយឈ្នះៗរបស់សម្តចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន”។

តំណាងអោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាទាំងមូល អ្នកឧកញ៉ាពុងឃាវសែសន្យាថា នឹង​ចូលរួមជាមួយរាជរដ្ឋាភិបាល រួមចំណែកកាន់តែសំខាន់ថែមទៀតក្នុងកិច្ចការអភិវឌ្ឍន៍ជាតិ និងចូលរួមរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិនឲ្យកាន់តែមានភាពជិតស្និទ្ធ។

ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ជាសុផារ៉ា បានវាយតំលៃខ្ពស់ ចំពោះសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម​ក្នុងការកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង