Cct850x100 1
1800px x h300px kh

សម្តេចហ៊ុន សែន៖ករណីឆ្លងកូវីដថ្មីនេះ«ជាការឆ្លងសហគមជាលើកដំបូងនៅកម្ពុជា»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅយប់ថ្ងៃទី ២៨ វិច្ឆកានេះ បានចាត់ទុករកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់«ជាការឆ្លងសហគមជាលើកដំបូងនៅកម្ពុជា»។នេះបើយោងតាមសេចក្តីថ្លែងការណ៍ជាសារសំឡេងរបស់សម្តេច ហ៊ុន សែន។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ករណីថ្មីនេះមានការពាក់ព័ន្ធទីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ដោយឡែកក្រៅពីក្រុមគ្រួសាររបស់អ្នកជំងឺ គឺមានសម្តេចក្រឡាហោម ស ខេង ឯកឧត្តម ប៊ិន ឈិន ឯកឧត្តម កើត រិទ្ធិ និងថ្នាក់ដឹកនាំមួយចំនួនទៀតដែលត្រូវធ្វើតេស្តនិងធ្វើចត្តាឡីស័ក។

តែយ៉ាងណាក៏ដោយ សម្តេចមិនទាន់អោយបិទសាលារៀន នៅភ្នំពេញ និង សៀមរាបនៅឡើយទេ។តែសម្តេចស្នើសុំបិទផ្សារទំនើបអ៊ីអន១ មួយរយៈពេលសិន ដើម្បីរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត។

ជាមួយគ្នានេះ សម្តេចស្នើសុំអោយពលរដ្ឋបង្កើនការ​ប្រុងប្រយ័ត្ន និងត្រូវជៀសវាងកុំធ្វើការប្រមូលផ្តុំ និងបើមិនចាំបាច់ទេសុំកុំចេញពីផ្ទះ តែសម្តេចតេជោ​នៅមិនទាន់សម្រេចថាបិទសាលារៀននៅភ្នំពេញ និង សៀមរាបនៅឡើយទេ។

គួរបញ្ជាក់ថា ​ភរិយារបស់ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ត្រូវបានរកឃើញនៅថ្ងៃនេះថាផ្ទុកខូវិដ ១៩ ដែលនេះជាមិនមែនជាករណីនាំចូលទេ ធ្វើអោយមន្ត្រីក្រសួងសុខាភិបាលព្រួយបារម្ភជាខ្លាំង។លោកជំទាវ យក់ សម្បត្តិបានថ្លែងថា គាត់មានរោគសញ្ញាចំនួន១០ថ្ងៃហើយ ហើយគាត់ធ្វើដំណើរចេញចូលភ្នំពេញ សៀមរាប និង បានទៅញ៉ាំអីនៅផ្សារទំនើបអ៊ីអន១ កាលពីថ្ងៃសៅរិ៍សប្តាហ៍មុន។ បច្ចុប្បន្ននេះគាត់នៅភ្នំពេញ និងកំពុងធ្វើទុក្ខដោយសារហត់ខ្លាំង ។

លោកជំទាវ យក់ សម្បត្តិបានសង្កត់ធ្ងន់ថា អ្វីដែលគួរបារម្ភខ្លាំងបំផុតគឺគាត់មិនមែនជាអ្នកដំណើរទេ គឺជាករណីក្នុងស្រុក។អស័យដ្ឋានរបស់អ្នកជំងឺគឺនៅបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ។ក្រសួងសុខាភិបាលកំពុងស្រាវជ្រាវជាបន្ទាន់ និងបានធ្វើតេស្តលើក្រុមគ្រួសាររបស់គាត់និងអ្នកពាក់ព័ន្ធ។ ព្រមទាំងនឹងស្នើរសុំធ្វើតេស្តថ្នាក់ដឹកនាំជាន់ខ្ពស់ដែលបានជួបប្រជុំជាមួយ ឯកឧត្តម ឆែម សាវុធ។លោកជំទាវ យក់ សម្បត្តិបញ្ជាក់ថា ករណីនេះគឺត្រូវការទ្រង់ទ្រាយធំណាស់ ដើម្បីរកអ្នកដែលពាក់ព័ន្ធ៕

Khcct banner

អត្ថបទទាក់ទង