Cct850x100 1
1800px x h300px kh

សម្តេចហ៊ុន សែន អំពាវនាវទៅឪពុកម្តាយកុំឱ្យកូនៗចេញក្រៅផ្ទះនៅរាជធានីភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន 

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន តាមរយៈសារសំឡេងក្នុងប្រព័ន្ធតេឡេក្រាម នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវទៅឪពុកម្តាយកុំឱ្យកូនៗចេញក្រៅផ្ទះនៅរាជធានីភ្នំពេញ ក្រោយរកឃើញករណីកូវីដ១៩នៅផ្សារអ៊ីអន១ ដែលស្ត្រីម្នាក់នោះ ក៏បានឡើងចុះខេត្តសៀមរាប ញឹកញាប់ផងដែរ។

សម្ដេចនាយករដ្ឋមន្រ្តីក៏បានណែនាំដល់អាណាព្យាបាល កុំឱ្យកូនចៅចេញក្រៅទៅណាមកណា នៅកន្លែងមានការជួបជុំមនុស្សច្រើន ដើម្បីជៀសវាងការដែលអាចមានការចម្លងកូវីដ១៩។ ចំពោះស្ត្រីដែលរកឃើញកូវីដ១៩នោះ មិនមែនជាអ្នកមកពីបរទេសឡើយ។

រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងចាត់ទុករកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ជាករណីធ្ងន់ធ្ងរ ព្រោះស្ត្រីម្នាក់នេះមិនមែនជាអ្នកដំណើរ គឺជាអ្នកនៅក្នុងស្រុក ហើយជាជំទាវរបស់អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។


Khcct banner

អត្ថបទទាក់ទង