Yearendyearend1140x150
Img 0571

ក្រុមហ៊ុនក្នុងវិស័យកាត់ដេរជាង៤រយបើកដំណើរការវិញ ក្រោយស្ថានភាពកូវីដធូរស្រាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU)

ភ្នំពេញ៖ គិតមកដល់ចុងឆ្នាំ២០២០នេះ ក្រុមហ៊ុនក្នុង វិស័យវាយណភ័ណ្ឌសម្លៀកបំពាក់ និងស្បែកជើងបានបើកដំណើរការឡើងវិញចំនួន៤២៥ ក្រោយពីស្ថានភាពកូវីដ-១៩ មានការធូរស្បើយ ខណៈរោងចក្រ៦៩ទៀតនៅតែបន្តព្យួរ។ នេះបើតាមរបាយការណ៍ពីប្រធានសម្ព័ន្ធសហជីពកម្ពុជាផ្តល់ជូនស៊ីស៊ីថាមស៍នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គិតមកដល់ចុងខែវិច្ឆិកានេះ ក្រុមហ៊ុនក្នុង វិស័យវាយណភ័ណ្ឌសម្លៀកបំពាក់ និងស្បែកជើងដែលបានព្យួរនៅសល់ត្រឹមតែ៦៩ប៉ុណ្ណោះ ក្នុងនោះមានកម្មករដែលបានផលប៉ះពាល់ចំនួនជាង ២ម៉ឺននាក់ ខណៈឯក្រុមហ៊ុនក្នុងវិស័យវាយណភ័ណ្ឌចំនួន៤២៥ទៀត ត្រូវបានបើកដំណើរការឡើងវិញ ដែលមានកម្មករបម្រើការជាង២៧ម៉ឺននាក់។

បើតាមលោក អាត់ ធន់ ការបើកដំណើរការឡើងវិញនេះ នាំឱ្យកម្មករដែលអត់ការងារធ្វើដោយកូវីដ១៩ មានភាពប្រសើរជាងមុនបន្តិចដោយសារតែកម្មករចាប់ផ្តើមមានការងារធ្វើឡើងវិញជាបណ្តើរៗ រីឯការព្យួរការងារក៏ចាប់ផ្តើមកាត់បន្ថយ។

ទាក់ទងបញ្ហានេះ ស៊ីស៊ីថាមស៍មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងាបានទេនៅពេលនេះ។

គួរបញ្ជាក់ថា នៅកំឡុងពេលកូវីត១៩បានផ្ទុះឡើងខ្លាំងមានក្រុមហ៊ុនវិស័យកាត់ដេរមានប្រមាណ ៤៩៤ នព្យួរប៉ះពាល់កម្មករចំនួន២៩ម៉ឺននាក់។ចំណែករោងចក្របិទវិញ បើគិតត្រឹម៩ ខែដើមឆ្នាំ២០២០នេះ មាន ១១១ បានបិទលេងដំណើរប៉ះពាល់កម្មករនិយោជិតប្រមាណជា ៥៥ ១៧៤ នាក់បានបាត់បង់ការងារ ដែលមានចំនួនមានការកើនឡើងបន្តិចពី ៥៣ ២២៦នាក់ ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

តែយ៉ាងណាក៏ដោយ បើទោះបីមានរោងចក្រ និងក្រុមហ៊ុនមួយចំនួនបានបើកដំណើរការឡើងវិញ ហើយកម្មករចូលបម្រើការងារវិញក៏ពិតមែន ប៉ុន្តែពួកគេទទួលបានប្រាក់ចំណូលទាបជាងមុនដោយសារតែលក្ខខណ្ឌការងារមានច្រើនជាងមុន ធ្វើការបានតិចម៉ោង ហើយជាពិសេសនោះគឺការងារមិនទាន់មានសភាពពេញលេញដូចដើមនៅឡើយទេ។

ជាមួយគ្នានោះ ក្នុងពេលចូលបម្រើការងារក្រុមសហជិពក៏មើលឃើញថា កម្មករត្រូវបានបិទសិទ្ធិសេរីភាព និង មានការគំរាមគំហែងពីថៅកែរោងចក្រ ដែលបញ្ហានេះ លោក អាត់ ធន់ បានស្នើដល់រាជរដ្ឋាភិបាលគួរតែពិនិត្យឡើងវិញពីការរឹងបន្តឹងច្បាប់ ដើម្បីការពារប្រយោងជន៍កម្មករ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង