Yearendyearend1140x150

ជប៉ុនផ្តើម«បើកជើងហោះហើរត្រង់»មកកម្ពុជា ខណៈភាគីកម្ពុជាចាត់ទុកថាជាសញ្ញាល្អ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រទេសជប៉ុននឹងបើកជើងហោះហើរត្រង់រវាងតូក្យូ (ណារីតា) និងភ្នំពេញ នឹងចាប់ផ្ដើមដំណើរការ នៅដើមខែធ្នូ ខាងមុខនេះ។ការចាប់ផ្តើមនេះ ត្រូវបានភាគីកម្ពុជាចាត់ទុកថា ជាសញ្ញាល្អសម្រាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងក្រុងតូក្យូ។

ស្ថានទូតជប៉ុន បានឲ្យដឹងទៀតថា នៅថ្ងៃទី ២៥ ខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសថា ក្រុមហ៊ុននឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ (ណារីតា) និងភ្នំពេញ នៅថ្ងៃទី ២ ទី ៥ ទី៩ ទី១២ ទី១៦ ទី ១៩ ខែធ្នូ ឆ្នាំ ២០២០ និងថ្ងៃទី ៩ និងថ្ងៃទី២៣ ខែមករាឆ្នាំ ២០២១ ។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការបើកជើងហោះហើរត្រង់រវាងតូក្យូ (ណារីតា) និងភ្នំពេញនេះ គឺជាសញ្ញាល្អសម្រាប់កិច្ចសហប្រតិបត្តិការណ៍របស់កម្ពុជា និងជប៉ុន ខណៈដែលកន្លងមកទំនាក់ងទំនាក់ និង កិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរហាក់ធ្លាក់ដល់កម្រិកទាបមួយក្នុងវិបត្តិកូវីដ-១៩។

បើតាមលោក ស៊ិន ចាន់សេរីវុត្ថា ការបើកជើងហោះហើរនេះ ជាការចាប់ផ្តើមឡើងវិញទាំងទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ច ការទូត នយោបាយ ហើយកន្លងមកលោកមើលឃើញថា ការទំនាក់ទងគ្នាតាមរយៈវីដេអូហាក់មិនបានបង្ហាញនូវភាពស្និតស្នាល ដូចការជួយពិភាក្សាផ្ទាល់នោះទេ។

គួរបញ្ជាក់ថា កម្ពុជា- ជប៉ុនមានទំហំពាណិជ្ជកម្មប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារហើយជប៉ុននាំចូលមកកម្ពុជាវិញ០,៨ ពាន់លានដុល្លារ ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះ រយៈពេល៩ខែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសថ្មីជប៉ុនមកកម្ពុជា កាលពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែសីហា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន បានយល់ព្រមតាមសំណើររបស់ភាគីប្រទេសជប៉ុនឱ្យបើកឡើងវិញនៃជើងហោះហើរនៃប្រទេសទាំងពីរ។សម្រាប់សម្ដេចហ៊ុន សែន ការអនុញ្ញាតឲ្យបើកជើងហោះហើរឡើងវិញនៃប្រទេសទាំងពីរនេះ គឺអាចនាំមកនូវការពង្រីកនៃទំនាក់ទំនងនៃប្រទេសទាំងពីរ និងជំរុញដល់ដំណើរការសេដ្ឋកិច្ច និង ជំរុញដំណើរការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង