Yearendyearend1140x150

កម្ពុជាទទួលបានចំណូលពីពន្ធដារ និងគយប្រមាណជាង៤៥០០លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន 

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៥ វិច្ឆិកានេះ បានព្យាការណ៍ថា សន្ទុះសេដ្ឋកិច្ចកម្ពុជាថានឹងកើនឡើងវិញនៅឆ្នាំ២០២១ ខណៈគិតត្រឹមចុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជាទទួលបានចំណូល៤,៥០០លានដុល្លារពីពន្ធដារ និង គយ។

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោនៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាន៍ថា បើទោះបីជាក្នុងវិបត្តិកូវីដចំណូលចូលរដ្ឋមានការបាត់បង់ តែមកដល់ពេលនេះរដ្ឋាភិបាលទទួលបាន គឺមានប្រមាណជាង៤៥០០លានដុល្លារ។

បើតាមសម្តេច ចំណូលជាង៤៥០០លានដុល្លារនេះ ទទួលបានពីពន្ធដារលើសពី២៥០០លានដុល្លារ និងចំណូលបានមកពីគយបានប្រមាណ ២១០០ លានដុល្លារ។សម្រាប់សម្តេចចំណូលដែលរដ្ឋាភិបាលទទួលបានអាចនឹងឈានដល់ជិត៥ពាន់លានដុល្លារនៃចំណូលថវិកាចរន្តនៅក្នុងឆ្នាំ២០២០នេះ។

ចំពោះសាច់ប្រាក់ដែលសល់សន្សំ សម្តេចបានអះអាងថា រដ្ឋាភិបាលបានចំណាយក្នុងចំណូលជាចំនួនតិចតួច ឥឡូវក៏បានបន្សល់ក្នុងដៃចំនួន៣ពាន់លានដុល្លារ ដូច្នេះបានជារដ្ឋាភិបាលហ៊ានក្នុងការជួយមិត្តភ័ក្រជិតខាងមានឡាវ និងមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការជាច្រើនរួមទាំងថវិកាផង ដើម្បីទប់ស្តាត់វិបត្តិកូវីដ១៩។អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនមើលឃើញថា រដ្ឋាភិបាលមានលទ្ធភាពមិនច្រើនទេទាក់ទងជាមួយនឹងប្រាក់សន្សំក្នុងការជួយសេដ្ឋកិច្ចជាតិ។ ដូច្នេះរដ្ឋាភិបាលមានតែជម្រុញឲ្យមានការលើកកម្ពស់តាមរយៈការផ្តល់កម្ចីពីស្ថាប័នហិរញ្ញវត្ថុធនាគារ ក៏ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកបាត់បង់ការងារ។

តែយ៉ាងណាក៏ដោយ ក្រៅពីទទួលបានចំណូ រាជរដ្ឋាភិបាលក៏បានចំណាយថវិកាជាង ២០០លានដុល្លារសម្រាប់ផ្តល់ឱ្យកម្មការិនីរោងចក្រដែលសម្រាលកូន និងត្រូវទទួលបន្ទុកលើមនុស្សជា៣លាននាក់ទៀតដែលរងផលប៉ះពាល់ផ្សេងៗ។

បន្ថែមពីនេះ ថវិកាសន្សំបានជាង៣ពាន់លានដុល្លារ ដែលក្នុងនោះរដ្ឋាភិបាលបានចំណាយថវិកា១៥០លានដុល្លារសម្រាប់ធ្វើផ្លូវ៣៨ខ្សែនៅសៀមរាប ហើយថវិកាជាង៣០លានដុល្លារក្នុងមួយខែត្រូវបានចំណាយសម្រាប់ប្រើប្រាស់ដោះស្រាយកូវីដ១៩។

សូមរម្លឹកជូនថា រដ្ឋាភិបាលកម្ពុជាបានព្យាករចុងក្រោយថា ផលិតផលក្នុងស្រុក GDP របស់កម្ពុជានៅឆ្នាំ២០២០នេះ នឹងធ្លាក់មកនៅត្រឹមរង្វង់ -១,៩ ហើយកំណើនសេដ្ឋកិច្ចនេះនឹងងើបឡើងវិញនៅក្នុងរង្វង់ ៣,៥% នៅឆ្នាំ២០២១។ តាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនជាអវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជាដូច្នេះ គឺបណ្តាលមកពីការធ្លាក់ចុះនៃវិស័យចំបងចំនួន៣ គឺវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង