Yearendyearend1140x150

អភិបាលក្រុងហ្សេងចូវអរគុណក្រសួងទេសចរណ៍កម្ពុជា ក្នុងការឧបត្ថមគាំទ្រប្រឆាំង COVID-19

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ម៉ាស់ពេទ្យចំនួន ១ម៉ឺន

ភ្នំពេញ៖ អភិបាលក្រុងហ្សេងចូវ ខេត្តហឺណាន លោក ស៊ូ លីយី(Xu Liyi) បានសរសេរលិខិតថ្លែងអំណរគុណឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដែលបានបរិច្ចាកម៉ាស់ពេទ្យចំនួន ១ម៉ឺន ដល់រដ្ឋបាលក្រុងហ្សេងចូវ សម្រាប់គ្រូពេទ្យប្រើប្រាស់ប្រចាំថ្ងៃដើម្បីទប់ទល់ទៅនឹងការឆ្លងនៃជំងឺរលាកផ្លូវដង្ហើម COVID-19 ។

តាមរយៈលិខិតរបស់រដ្ឋបាលក្រុងហ្សេងចូវ លោក ស៊ូ លីយី (Xu Liyi) បាននិយាយថា៖ «ខ្ញុំរីករាយដែលបានទទួលនូវលិខិតរបស់ឯកឧត្តម ថោង ខុន។» ដោយលិខិតនេះបានសំដែងនូវការអាណិតអាសូរ និងការបរិច្ចាកម៉ាស់ពេទ្យ ដល់រដ្ឋបាលក្រុងហ្សេងចូវ តាមរយៈស្ថានតំណាងក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា និងបានឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនកម្ពុជា និងចិន ក៏ដូចជាប្រជាជនហ្សេងចូវ ដែលនេះក៏បង្ហាញពីសាមគ្គីភាពរបស់ឯកឧត្តម ជាមួយយើងខ្ញុំក្នុងការប្រយុទ្ធទប់ទល់ជំងឺឆ្លងនេះ។

លើសពីនេះ លោក ស៊ូ លីយី ក៏បានផ្លាស់ប្តូរទស្សនៈវិស័យ និងឈានដល់ចំណុចទូលំទូលាយនៃការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅ និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងក្រុងហ្សេងចូវ។ នោះបើតាមកិច្ចប្រជុំនៅក្រុងហ្សេងចូវកាលពីថ្ងៃទី២០ ខែមករាកន្លងទៅនេះ។

ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លង Covid-19 ទើបបណ្តាលអោយប៉ះពាល់ដល់ការអនុវត្តនៃកិច្ចសហប្រតិបត្តិការនេះ។

ក្រៅពីនេះ លោកក៏បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដែលបានជ្រើសរើសយកក្រុងហ្សេងចូវសម្រាប់ធ្វើពិធីបិទឆ្នាំនៃទេសចរណ៍វប្បធម៌ចិន-កម្ពុជា និងជំរុញឱ្យមានជើងហោះហើរត្រង់។ លោកបន្តថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងបង្កើតក្រុមការងារមួយសម្រាប់ពិធីបិទនេះ តាមរយៈការពង្រឹងការប្រាស្រ័យទាក់ទងគ្នាយ៉ាងទូលំទូលាយក្នុងការរៀបចំ និងធានាដំណើរការរៀបចំព្រឹត្តិការណ៍នេះដោយរលូន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង