Cct850x100 1
1800px x h300px kh

ខេត្តកោះកុង និងក្រុងវៃណាន ចុះហត្ថលេខាភ្ជាប់ទំនាក់ទំនងជាខេត្តបងប្អូន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង(រូបភាព រដ្ឋបាលខេត្តកោះកុង) 


កោះកុង៖ ខេត្តកោះកុងនៃប្រទេសកម្ពុជា និងទីក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បាននចុះហត្ថលេខាលើខ្លឹមសារព្រៀងកំណត់ហេតុ ស្ដីពីការអភិវឌ្ឍទំនាក់ទំនងទីក្រុងជាបងប្អូន ក្រោមការអភិវឌ្ឍលើវិស័យសំខាន់ៗឱ្យគ្នាទៅវិញទៅមក តាមរយៈកិច្ចប្រជុំជាវីដេអូ ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០។

ក្នុងពិធីចុះហត្ថលេខាលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា ខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើខ្លឹមសារព្រៀងកំណត់ហេតុ ស្ដីពីការអភិវឌ្ឍទំនាក់ទំនងទីក្រុងជាបងប្អូន រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងបានពិភាក្សាទៅលើវិស័យសំខាន់ៗជាច្រើន។

បើតាមលោកជំទាវបន្តថា កិច្ចប្រជុំនេះបានផ្តោតទៅលើ វិស័យទេសចរណ៍ ដោយភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមក ក្នុងការរៀបចំផ្សព្វផ្សាយជាសាធារណៈ ស្ដីពីវិស័យទេសចរណ៍ នៃខេត្ត-ក្រុងទាំងពីរ ហើយនិងផ្ដល់ភាពងាយស្រួល និងគោលនយោបាយអនុគ្រោះសម្រាប់ពលរដ្ឋក្នុងការធ្វើដំណើទៅវិញទៅមក។

ចំពោះវិស័យពាណិជ្ជកម្ម ខេត្តទាំងពីរនឹងផ្ដល់នូវការគាំទ្រពេញលេញទៅលើធនធានផ្សេងៗ និងគុណសម្បត្តិផ្នែកឧស្សាហកម្មនៃ ភាគីទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកសិកម្ម និងពាណិជ្ជកម្មផ្នែកផលិតផល។

បន្ថែមពីនេះ វិស័យវប្បធម៍វិញ ខេត្តជាបងប្អូននឹងជំរុញផ្សព្វផ្សាយទេសភាពទេសចរណ៍ជាយក្រុងទៅវិញទៅមក និងលក្ខណៈពិសេសផ្នែកឧស្សហកម្ម និងពង្រីកភាពជឿជាក់ ការយោគយល់ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត-ក្រុងទាំងពីរ។

តួយ៉ាងចំពោះវិស័យអប់រំ ខេត្តទាំងពីរនឹងពង្រឹងការផ្លាស់ប្ដូរការសិក្សា កិច្ចសហការបង្រៀនអោយ បានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន និងពង្រឹងកម្មវិធីសម្រាប់ការធ្វើទស្សនកិច្ចសិក្សារបស់និស្សិតក្រោមលក្ខខណ្ឌណាមួយសមរម្យ។

យ៉ាងណាមិញចំពោះវិស័យកសិកម្មវិញ ខេត្តកោះកុង និងខេត្តវៃណាន នឹងស្វែងរកធនធានជាលក្ខណៈពិសេសផ្នែកកសិកម្ម ផ្ដល់គុណសម្បត្តិឱ្យភាគីទាំងពីរ និងពង្រឹងមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដូចជា ធនធានបំពេញបន្ថែមកម្រិតខ្ពស់ និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាកសិកម្ម។ ក្រុងវៃណាន និងខេត្តកោះកុង នឹងជំរុញបង្កើតចំណងមិត្តភាពខេត្ត-ក្រុងយ៉ាងសកម្មជាលក្ខណៈអន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង