Elysee kh ads1800x300
Kh articea  app  web
Cnb google ads mobile banking (1800 x300)kh

បណ្ឌិត ឆេង គឹមឡុង៖កម្ពុជាត្រូវត្រៀមខ្លួនឱ្យល្អ ដើម្បីទាញផលពីទីផ្សារ RCEP

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ។

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅកាត់ថា RCEP ជាកិច្ចព្រមព្រៀងដ៏ធំនិងសំខាន់បំផុតនៅលើពិភពលោក ដោយហេតុថា ផលិតផលសរុបរបស់ប្រទេសហត្ថលេខីទាំងអស់ មានទំហំដល់ទៅ៣០ភាគរយនៃផលិតផលក្នុងពិភពលោក។ថ្ងៃទី១៥វិច្ឆិកានេះ កម្ពុជានិងប្រទេសសមាជិកអាស៊ាន ព្រមទាំងប្រទេសចំនួន៥ទៀត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ លោកបណ្ឌិត ឆេង គឹមឡុង មើលឃើញថា តាមរយៈការចុះហត្ថលេខានេះ នឹងជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន។

លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា កម្ពុជានឹងមានផលចំណេញពីការចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ ដោយសារតែពាណិជ្ជកម្មសេរីនេះមិនផ្តល់ផលប៉ះពាល់ ឬការរឹតត្បិតខ្លាំងទៅដល់ប្រទេសកម្ពុជា។ លោកថា RCEPនេះនឹងជួយជម្រុញប្រទេសកម្ពុជាមានការរីកចម្រើនលើផ្នែកសេដ្ឋកិច្ច កសិកម្ម កសិឧស្សាហកម្ម ហើយទៅនឹងសន្ទុះនៃសេដ្ឋកិច្ចរបស់កម្ពុជាដែលរុញច្រានផ្នែកឯកជនដែលអាចចូលរួមនៅក្នុងខ្សែសង្វាក់ផលិតកម្មនៅក្នុងតំបន់និងចូលរួមចំណែកនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាពាណិជ្ជកម្មសេរីធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។

បើតាមលោកបណ្ឌិត ឆេង គឹមឡុង RCEPគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតដែលមិនធ្លាប់មាន ហើយបើមើលទៅចំណុចមួយទៀតដែលកម្ពុជាមានភាពចំណេញយ៉ាងម៉េចនោះ គឺអាចមើលទៅលើសន្ទុះនៃផ្នែកឯកជននៅកម្ពុជាដែលជម្រុញទៅដោយច្បាប់ពាណិជ្ជកម្ម ច្បាស់វិនិយោគ ដែលមានភាពសេរីនៅក្នុងកម្ពុជា សន្ទុះនៃការរីកចម្រើនផ្នែកឯកជន ស្របពេលដែលរុញច្រានទៅដោយច្បាប់ដែលមានភាពសេរី ក៏ដូចជាភាពជួយសម្រួលច្រើនលើវិស័យឯកជន នឹងជម្រុញឲ្យកម្ពុជាអាចផលិតទំនិញមួយចំនួន ហើយស្រួបយកនៅវិនិយោគិន និងបច្ចេកវិទ្យាដើម្បជួយឲ្យជម្រុញផលិតកម្ម និងនាំចេញទៅវិញ។

ចំពោះលោកបណ្ឌិតផ្ទាល់ យល់ឃើញថា ដើម្បីទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជាត្រូវត្រៀមខ្លួនធ្វើឲ្យល្អប្រសើរច្រើនជាងមុនទាក់ទងនឹងបរិយាកាសពាណិជ្ជកម្មវិនិយោគ ធុរកិច្ច ពោលគឺបរិយាកាសក្នុងការរស់នៅ ប្រកបរបរអាជីវកម្មនៅក្នុងប្រទេសកម្ពុជាត្រូវធ្វើឲ្យមានភាពរលូន មានភាពងាយស្រួល ជាពិសេសត្រូវគិតទៅដល់ការកកើតនៃផ្នែកសហគ្រិនភាព និងសហគ្រាសធុនតូចនិងមធ្យម និងខ្នាតធំទាំងអស់ដែលអាចមក។ ទន្ទឹមពេលដែលអាចជួយសម្រួល និងជម្រុញបរិយាកាសវិនិយោគនេះ គឺរដ្ឋាភិបាលត្រូវសហការជាមួយនឹងផ្នែកឯកជន ហើយនឹងត្រូវកៀរគរ រកវិនិយោគិន នៅក្នុងតំបន់ និងនៅក្នុងអន្តរជាតិផ្សេងៗទៀតឲ្យមកដាក់វិនិយោគទាំងក្នុងប្រទេសកម្ពុជា។ ចំណែកឯការវិនិយោគក៏គួរតែផ្តោតទៅលើការភ្ជាប់ទៅនឹងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់ រួមទាំងត្រូវចាប់យកខ្សែចង្វាក់ផលិតកម្មដែលតភ្ជាប់ជាមួយនឹងប្រទេសចិន កូរ៉េ ជប៉ុន អូស្រ្តាលី និងញ៉ូហ្សែលែន ពីព្រោះប្រទេសទាំងប្រាំទៀតដែលចូលរួមនៅក្នុងRCEP ជាមួយអាស៊ានទាំង១០នោះ គឺអាចនឹងផ្តល់កាឡានុវត្តភាពដល់កម្ពុជាទៅក្នុងការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មទាំងអស់នោះ។ ដូច្នេះជាសរុបរួមមក គឺកម្ពុជាត្រូវទន្ទឹមពេលដែលមានការអភិវឌ្ឍមានការកែប្រែធ្វើឲ្យល្អនៅបរិយាកាសធុរកិច្ច វិនិយោគពាណិជ្ជកម្ម មានន័យថាទាំងប្រព័ន្ធច្បាប់ទាំងអស់ត្រូវតែមានភាពងាយស្រួល ប្រកបដោយតម្លាភាពមិនមានភាពអវិជ្ជមានផ្សេងៗដែលធ្វើឲ្យប៉ះពាល់ទៅដល់ការចង់វិនិយោគិនបរទេសនៅក្នុងស្រុក គឺត្រូវទាក់ទាញនូវអ្នកវិនិយោគទាំងអស់នោះមក។

បន្ថែមលើនេះ លោកបណ្ឌិត បន្តថារដ្ឋាភិបាលត្រូវពង្រឹងទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញមធ្យម និងជំនាញខ្ពស់ ទៅលើផ្នែកបច្ចេកវិទ្យា ចំណេះដឹងទៅលើផ្នែកប្រតិបត្តិផ្សេងៗដែលប្រើនូវបច្ចេកវិទ្យា នោវានុវត្តផ្សេងៗ ទាំងផ្នែកជំនាញបច្ចេកទេសទូទៅ ពីព្រោះដើម្បីទាញវិនិយោគទាំងអស់នោះ ដើម្បីបម្រើក្នុងខ្សែសង្វាក់ផលិតកម្មកម្ពុជា គឺទាមទារឲ្យមានការបណ្តុះបណ្តាលនូវធនធានមនុស្សដែលមានចំណេះជំនាញ បទពិសោធន៍ គ្រប់គ្រាន់ដើម្បីមប្រើការងារ និងដើម្បីស្រូបទាញវិនិយោគបរទេសនៅក្នុងស្រុក។

ដោយឡែក លោកបណ្ឌិត បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងតាមរយៈការជម្រុញវិនិយោគខាងក្រៅមកស្រុកនេះ ដើម្បីជួយឲ្យសេដ្ឋកិច្ចចិនឲ្យមានសន្ទុះរីកចម្រើនវាអាស្រ័យលើកិច្ចសហប្រតិបត្តិការជាមួយទៅនឹងភាគីទាំងអស់សដែលចុះហត្ថលេខានៅក្នុងគម្រោង RCEP នេះ។ ដូច្នេះចិនក៏ត្រូវតែសហកាជាមួយនឹងប្រទេសផ្សេងៗទៀតទាំង១៤ ដើម្បីផ្តល់កាសដល់ប្រទេសផ្សេងៗនោះស្រូបយកនូវផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជានិងប្រទេសសមាជិកអាស៊ាន ព្រមទាំងប្រទេសចំនួន៥ទៀត កាលពីថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅកាត់ថា RCEP។ RCEP គឺជាកិច្ចព្រមព្រៀងដ៏ធំនិងសំខាន់បំផុតនៅលើពិភពលោក ដោយហេតុថា ផលិតផលសរុបរបស់ប្រទេសហត្ថលេខីទាំងអស់ មានទំហំដល់ទៅ៣០ភាគរយនៃផលិតផលក្នុងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Canadia banner

អត្ថបទទាក់ទង