Yearendyearend1140x150

លោកឧកញ៉ាឡាវ ម៉េងឃីនឧបត្ថម្ភ៥០ម៉ឺនដុល្លារបន្ថែមគាំទ្រសាងសង់អគារសិក្សាសាលាទួនហ្វាថ្មី

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧកញ៉ាឡាវ ម៉េងឃីននិងលោកជំទាវ ជឹង សុភាពបានឧបត្ថម្ភបន្ថែមចំនួន៥០ម៉ឺនដុល្លារ ដើម្បីគាំទ្រគំរោងសាងសង់អគារសិក្សាថ្មីសាលារៀនទួនហ្វា។

ភ្នំពេញ៖លោកឧកញ៉ាឡាវ ម៉េងឃីន ប្រធានសមាគមនិកាយចិនទាជីវនៅប្រទេសកម្ពុជា និងលោកជំទាវ ជឹង សុភាព កាលពីថ្ងៃ ២១កន្លងទៅ បានសម្រេចឧបត្ថម្ភបន្ថែមចំនួន៥០ម៉ឺនដុល្លារ ដើម្បីគាំទ្រគំរោងសាងសង់អគារសិក្សាថ្មីសាលារៀនទួនហ្វា។

កាយវិការដ៏សប្បុរសរបស់លោកឧកញ៉ាឡាវ ម៉េងឃីន និងលោកជំទាវក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំសមាគមនិកាយចិនទាជីវនៅប្រទេសកម្ពុជា ដោយក្នុងនោះលោកឧកញ្ញាតេង ឡាយក៏បានសម្រេចចិត្តភ្លាមៗបរិច្ចាគថវិកាចំនួន១០០,០០០ ដុល្លារអាមេរិកបន្ថែមទៀតផងដែរ។

លោកឧកញ៉ាឡាវ ម៉េងឃីន បានមានប្រសាសន៍ថា៖លោកមានឆន្ទៈក្នុងការបន្តធ្វើការរួមគ្នាជាមួយថ្នាក់ដឹកនាំសមាគមនិកាយចិនទាជីវទាំងអស់ ដើម្បីពន្លឿនកិច្ចការសុខុមាលភាពសាធារណៈឈានទៅមុខជាលំដាប់។លោកឧកញ៉ា និងលោកជំទាវបានប្រកាសថា៖ ដោយសារតែគំរោងសាងសង់អគារសិក្សាថ្មីសាលារៀនទួនហ្វាកំពុងប្រឈមនឹងកង្វះខាតថវិកា ទើបពួកគាត់សម្រេចចិត្តបរិច្ចាគប្រាក់ចំនួន ៥០០,០០០ ដុល្លារបន្ថែមទៀត ។

លោកឧកញ៉ាឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព ធ្លាប់បានបរិច្ចាគដីទំហំ ១៣០០០ ម៉ែត្រក្រឡានិងបរិច្ចាគប្រាក់សប្បុរសធម៌ចំនួន ៥០០.០០០ ដុល្លារអាមេរិក សម្រាប់គំរោងសាងសង់អគារសិក្សាថ្មីសាលារៀនទួនហ្វា។ចំណែកឯលោកឧកញ្ញាតេង ឡាយ និងលោកជំទាវក៏ធ្លាប់បានបរិច្ចាគថវិកាចំនួន១០០,០០០ដុល្លារម្តងរួចហើយចំពោះគំរោងដែលដែលមានប្រយោជន៍យ៉ាងធំធេងសម្រាប់ការអប់រំភាសាចិនមួយនេះ។

សមាគមនិកាយចិនទៀជីវកម្ពុជា គ្រោងចំណាយថវិកាប្រមាណ២០លានដុល្លារ ដើម្បីសាងសង់អគារទីស្នាក់ការកណ្តាល និង អគារសិក្សាសាលារៀនទួនហ្វាថ្មី ក្នុងគោលដៅធ្វើអោយសាលារៀនទួនហ្វាក្លាយជាសាលារៀនភាសាចិនដែលមានទំហំធំជាងគេ និង មានឥទ្ធិពលខ្លាំងជាងគេបំផុតនៅក្រៅប្រទេសចិន។

សាលារៀនទួនហ្វាជាសាលារបស់សមាគមនិកាយចិនទៀជីវកម្ពុជា បច្ចុប្បន្ននេះមាន២កន្លែងនៅក្នុងទីក្រុងភ្នំពេញ ដែលមានសិស្សសរុបប្រមាណ១ម៉ឺន៦ពាន់នាក់ ស្មើនឹង១ភាគ៣នៃចំនួនសិស្សសាលារៀនភាសាចិនទូទាំងប្រទេសកម្ពុជា។បច្ចុប្បន្នសាលានេះ ជាសាលារៀនភាសាចិនដែលមានទំហំធំជាងគេ និងមានឥទ្ធិពលខ្លាំងជាងគេក្នុងប្រទេសកម្ពុជា និងមានកិត្តិស័ព្ទល្បីរន្ទឺដល់បរទេសផងដែរ។

ចាប់តាំងពីឆ្នាំ១៩៥០ រហូតមកដល់បច្ចុប្បន្ននេះ សាលារៀនទួនហ្វាបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនសំរាប់ប្រទេសកម្ពុជា ដែលអាចនិយាយបានថាធនធានមនុស្សដែលបានរៀននៅសាលារៀនទួនហ្វាមានពាសពេញផ្ទៃប្រទេស ហើយពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាអោយមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ដោយមើលឃើញនូវសក្តានុពលនេះ សមាគមនិកាយចិនទៀជីវកម្ពុជា បានសម្រេចសាងសង់អគារសិក្សាថ្មីមួយថែមទៀត និង បានចាប់ផ្តើមសាសសង់កាលពីខែមិថុនាឆ្នាំ២០១៩កន្លងមក ដោយរហូតមកដល់ពេលនេះបានសម្រេចប្រហែលជា៦០ភាគរយហើយ។ក្នុងគម្រោងទាំងមូលមានអគារសរុបចំនួន៥អគារ គ្រោងនឹងឈានដល់ដំណាក់កាលបញ្ចប់គ្រោងអគារជាបន្តបន្ទាប់នៅខែតុលាខាងមុខនេះ។

គួរបញ្ជាក់ថា អគារទីស្នាក់ការកណ្តាលសមាគមចិនទាជីវកម្ពុជា និងអគារសិក្សាសាលារៀនទួនហ្វាថ្មីមានទីតាំងនៅផ្លូវវេងស្រេង ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ដែលមានផ្ទៃដី១ម៉ឺន៧ពាន់មែត្រក្រឡា ក្នុងនោះដីសាងសង់ទំហំ១៣០០០ ម៉ែត្រក្រឡាគឺជាការឧបត្ថម្ភរបស់លោកឧកញ៉ាឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព។គម្រោងសាងសង់ទាំងមូលរួមមានអគារកំពស់៦ជាន់ដែលជាអគារទីស្នាក់ការកណ្តាលសមាគមចិនទាជីវកម្ពុជា ចំនួន១អគារ អគារសិក្សាកំពស់៦ជាន់ចំនួន២អគារ អគារគ្រូបង្រៀនកំពស់៦ជាន់ចំនួន១អគារ និងអគារស្នាក់នៅរបស់សិស្សនិងគ្រូដែលមានកំពស់៨ជាន់ចំនួន១អគារ។

រហូតមកដល់ពេលនេះ មានសប្បុរសជនជាច្រើនដែលរួមមានទាំងអ្នកមានមុខមាត់ក្នុងសង្គម និងអតីតសិស្សសាលារៀនទួនហ្វាទាំងក្នុង និងក្រៅប្រទេស បានបរិច្ចាកជាទឹកប្រាក់សរុបប្រមាណ១០លានដុល្លារហើយ តែនៅខ្វះខាតប្រហែល៥លានដុល្លាទៀតក្នុងការសាងសង់។នៅពេលដែលអគារសាងសង់រួចរាល់ នឹងត្រូវចំណាយជាច្រើនទៀតក្នុងការទិញសំភារៈបង្រៀន នឹងបំពាក់គ្រឿងបរិក្ខារផ្សេងៗទៀត។

ដើម្បីធានាបានថាអគារសិក្សាថ្មីរបស់សាលារៀនទួនហ្វាថ្មីត្រូវបានបញ្ចប់ការសាងសង់និងដាក់អោយប្រើប្រាស់ជាផ្លូវការទៅតាមគម្រោង សមាគមនិកាយចិនទៀជីវកម្ពុជាធ្លាប់បានអំពាវនាវដល់សប្បុរសជនកាន់តែច្រើនថែមទៀតបរិច្ចាកជាទឹកប្រាក់ចូលរួមអភិវឌ្ឍន៍វិស័យអប់រំភាសាចិន និងដើម្បីជាផលប្រយោជន៍ដល់មនុស្សជំនាន់ក្រោយថែមទៀត៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រគល់គ្រឿងឥស្សរិយយសដល់លោកឧកញ្ញាតេងឡាយកាលពីឆ្នាំ២០១៩។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង