Yearendyearend1140x150

លោកស៊ី ជីនពីង ថ្លែងអរគុណសម្តេចម៉ែដែលបានចូលរួមសុខទុក្ខជាមួយចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/

ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសរសេរលិខិតថ្លែងអំណរគុណជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះមហាក្សត្រី ព្រះវររាជមាតានៃព្រះរាជាណាចក្រកម្ពុជា ចំពោះសាររំលែកទុក្ចរបស់ទ្រង់ និងការផ្តល់ជំនួយជាថវិកាដល់ភាគីចិនក្នុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លង Covid-19។

ក្នុងសារលិខិតថ្លែងអំណរគុណរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសរសេរថា «ព្រះករុណាខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាររំលែកទុក្ខរបស់ទ្រង់ក្នុងពេលដែលប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមហៅកាត់Covid-19 ។ ក្នុងនាមជាមិត្តចាស់របស់ប្រជាជនចិន ទ្រង់ក៏បានចូលរួមវិភាគទានពិសេស និងសំខាន់ដល់មិត្តភាពចិន - កម្ពុជា។»

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងថា ចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាពចិន- កម្ពុជា។ ជាពិសេសលោកបានបន្ថែមថា ប្រទេសចិនស្វាគមន៍ជានិច្ចចំពោះការយាងរបស់សម្តេចព្រះមហាក្សត្រី សម្រាប់ការពិនិត្យនិងព្យាបាលជំងឺ។ ជាចុងក្រោយ លោក ស៊ី ជីនពីង បានថ្វាយជូនពរដល់សម្តេចព្រះមហាក្សត្រី សូមឳ្យមានព្រះសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ច។

គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃវីរុសថ្មីនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានសម្តែងមរណទុក្ខចំពោះប្រទេសចិន ព្រមទាំងបានផ្តល់ជំនួយជាថវិកាដល់ភាគីចិន ដែលឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជ្រាលជ្រៅជាមួយប្រទេសចិននិងប្រជាជនចិន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន សម្តេចម៉ែ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង