Yearendyearend1140x150

ការទិញលក់«ខុនដូរ»នៅកម្ពុជាធ្លាក់ចុះខ្លាំង តែតម្លៃនៅតែថេរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត គីម ហ៊ាង(ខាងស្តាំ) និង​លោកច្រឹក សុខនីម(ខាងឆ្វេង)

ភ្នំពេញ៖ ការទិញលក់ខុនដូរនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងនៅរយៈពេលជិត១ឆ្នាំ២០២០នេះដោយសារអវត្តមាននៃភ្ញៀវទេសចរកំឡុងពេលផ្ទុះឡើងនៃកូវីដ-១៩។ប៉ុន្តែបើទោះជាការទិញលក់ខុនដូរធ្លាក់ចុះ តែតម្លៃរបស់ខុនដូរនៅថេរធម្មតាដូចមុន។នេះបើតាមការវាយតម្លៃរបស់អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កំឡុងពេលដែលកម្ពុជាបានផ្ទុះឡើងនូវកូវីដ១៩ តម្លៃនៃការទិញលក់អចលនទ្រព្យនៅកម្ពុជា គឺមានការប្រែប្រួលការលក់ដូរគឺស្ងាត់ ហើយអ្វីដែលមានការធ្លាក់ចុះខ្លាំងនោះ ការទិញលក់ខុនដូរ។

បើតាមអ្នកជំនាញរូបនេះ ពន្យល់ថា មូលហេតុដែលខុនដូរធ្លាក់ខ្លាំងជាងគេ គឺដើមចមដោយសារតែខុនដូរភាគច្រើន សាងសងតម្រូវភ្ញៀវអន្តរជាតិមកស្នាក់នៅ និងវិនិយោគ។ប៉ុន្តែដោយសារកូវីដ១៩ ភ្លៀវបានធ្លាក់ចុះនាំឱ្យការទិញលក់ធ្លាក់ចុះខ្លាំង។សម្រាប់ការទិញលក់បុរី(ស្ថិតក្នុងតម្លៃចន្លោះពី៥ម៉ឺន-៧ម៉ឺនដុល្លារ) និងដីឡូដ៍វិញ លោកបណ្ឌិត គឹម ហ៊ាង មើលឃើញថា ធ្លាក់ចុះជាងមុនបន្តិច តែតម្លៃមិនមានអ្វីជាបញ្ហាគួរឱ្យកត់សម្គាល់ទេ។

ដោយឡែកលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមើលឃើញស្រដៀងគ្នាជាមួយលោកបណ្ឌិតគឹម ហ៊ាងដែរ។លោកសុខនីម ថ្លែងថាការទិញលក់អចលនទ្រព្យគ្រប់ប្រភេទនៅកម្ពុជា គឺមានការធ្លាក់ចុះជាងមុន ក៏ប៉ុន្តែតម្លៃគឺរក្សានៅដដែល។សម្រាប់ការទិញខុនដូរ ភាគច្រើនគឺមានអតិថិជនជាភ្ញៀវបរទេស ប៉ុន្តែក្រោយពីមានការផ្ទុះឡើងនូវកូវីដ១៩ ការទិញលក់ខនដូក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែគ្មានភ្ញៀវបរទេសចូលមកលម្ពុជា។

គួរបញ្ជក់ថា ទីផ្សារខុនដូរនៅកម្ពុជាភាគច្រើន ទិញដោយជនបរទេសនៅក្នុងតម្លៃថ្លៃ។ប៉ុន្តែបន្ទាប់ពីផ្ទុះឡើងនូវកូវីដ១៩មក រយៈពេលជាង៩ខែមកនេះ កម្ពុជាពុំមានភ្ញៀវបរទេសមកទិញខុនដូរឡើយ។យោងតាមអ្នកជំនាញទាំងពីរ បច្ចុប្បន្នការទិញលក់បុរី និងដីឡូដ៍គឺមានសុទ្ធតែអតិថិជនក្នុងស្រុក ហើយភាគច្រើនមានការទិញលក់ទៅលើបុរី និងដីឡូដ៍ដែលមានតម្លៃថោក។

ចំពោះការលក់បុរី និងដីឡូដ៍នៅឆ្នាំ២០១៩ និង២០២០នេះ គឺមិនមានភាពខុសគ្នាខ្លាំងទេ ខណៈគម្រោងបន្តសាងសង់បុរី ឬគម្រោងផ្សេងៗទៀតទាក់ទងនឹងអចលនទ្រព្យនៅកម្ពុជា គឺនៅតែបន្តដំណើរការជាប្រចាំ អតិថិជនក៏នៅតែបន្តមានជាហូរហែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង