Yearendyearend1140x150

ឯកឧត្តមហោ ណាំហុង៖«តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ»ជាកូនបង្កើតរបស់កម្ពុជា-ចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបជាមួយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ភ្នំពេញ៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានអនុញ្ញាត អោយលោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជួបសម្ដែងការគួរសម និងរាយការណ៍អំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ក្នុងជំនួបនោះ ឯកឧត្តមហោ ណាំហុង បានចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាកូនបង្កើតរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។

នៅចំពោះមុខយលោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហ ស្ថិតក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជា មានិតចិន តំបន់នេះ មានលក្ខណៈពិសេសបំផុត ដែលនៅជិតកំពង់ផែទីក្រុងព្រះ សីហនុ និងជាក្បាលម៉ាស៊ីនសម្រាប់នាំចេញ-នាំចូលទំនិញ ដោយសារក្រុងព្រះសីហនុជាប៉ូលសេដ្ឋកិច្ចនិង ទេសចរណ៍សំខាន់បំផុតរបស់កម្ពុជាហើយក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគច្រើន ក្នុងក្រុងព្រះសីហនុ នេះ។

បើតាមឯកឧត្តមហោ ណាំហុង សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន អោយ បាន១០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសនានា ផ្សេង ទៀត អោយបានកាន់តែច្រើន។

យោងតាមរបាយការណ៍របស់យលោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានក្រុមហ៊ុនវិនិយោគ ទាំងអស់ចំនួន១៦៥ក្រុមហ៊ុនបង្កើតឱកាសការងារចំនួន៣០.០០០កន្លែង។ក្នុងរយៈពេលពី ខែមករា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការនាំចេញ និង នាំចូល របស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនសរុប១៣០០លានដុល្លារអាមេរិក បានកើនឡើងចំនួន ៣១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ លើសពីនេះក្រុមហ៊ុនបានកសាងអាគារស្នាក់នៅ សម្រាប់កម្មករចំនួន០៦ខ្នង សម្រាប់កម្មករ កម្មការិនីចំនួន៣.០០០នាក់។

លោក CHEN JIANGANG បានថ្លែងថា ការបង្កើនការទាក់ទាញវិនិយោគអន្ដរជាតិ ប្រមូលធនធានអន្ដរជាតិ កសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុកំពុងរៀបចំឯកសារដើម្បីចុះបញ្ជីផ្សារភាគហ៊ុនកម្ពុជាដើម្បីទាក់ទាញការវិនិយោគអន្ដរជាតិជា ពិសេសនៅតំបន់អឺរ៉ុបនិងអាមេរិកនិងស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាំទ្រការចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន កម្ពុជាទៅជាឧទ្យានអន្តរជាតិ ខិតខំចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា និងបន្ទាប់មកនៅហុងកុង។

លោក CHEN JIANGANG ថ្លែងថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបន្ថែមទៀតថារោងចក្រថាមពលអគ្គិសនីធ្យូង ថ្មគ្រោងនឹងបញ្ចប់ការសាងសង់និង អញ្ជើញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីចូលរួមពិធីសម្ភោធរោងចក្រអគ្គិសនីនេះផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានគាំទ្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចូលទីផ្សារភាគហ៊ុន កម្ពុជា ហើយឯកឧត្តមរីករាយនឹងចូលរួមពិធីសម្ភោធរោងចក្រអគ្គិសនីធ្យូងថ្ម នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដើម្បីកុំអោយរាំងស្ទះសំណើរការរោងចក្រ ដោយសារការដាច់អគ្គិសនីម្ដងៗ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង