Yearendyearend1140x150

រោងចក្រចំនួនពីរ នៅក្នុងខេត្តព្រះសីហនុបានព្យួរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ យ៉ាងហោចណាស់មានរោងចក្រចំនួន២នៅក្នុងខេត្តព្រះសីហនុ បានដាក់ពាក្យស្នើសុំព្យួរជាផ្លូវការដោយសារតែខ្វះនូវវត្ថុធាតុដើម ដើម្បីដំណើរការផលិតកម្មរបស់ខ្លួន។នេះបើតាមការរាយការណ៍របស់អភិបាលខេត្តព្រះសីហនុជូនដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមសម្តេចហ៊ុន សែន រោងចក្រចំនួនពីរនោះជារោងចក្រតូចៗដែលមួយមានកម្មករប្រមាណ១៨០នាក់ និងមួយទៀតមានកម្មករ១៧០នាក់។បច្ចុប្បន្នថៅកែរោងចក្រមានផ្តល់ប្រាក់ខែជូនកម្មករប្រហែល៥០ភាគរយលើសពីគោលការណ៍កំណត់របស់រដ្ឋាភិបាល។

សម្តេចហ៊ុន សែនថា រាជរដ្ឋាភិបាលកម្ពុជាមិនចង់ឱ្យមានការព្យួរការងារដល់កម្មករនោះទេ ហើយកន្លងទៅរាជរដ្ឋាភិបាលបានស្នើទៅកាន់ប្រទេសចិនឱ្យពន្លឿនកាន់នាំវត្ថុធាតុដើមចូលមកកាន់ប្រទេសកម្ពុជា ហើយការស្នើសុំនោះក៏មានការឆ្លើយតបពីរដ្ឋាភិបាលនៃប្រទេសចិនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រោងចក្រ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង