Cct850x100 1

ភ្លើងឆេះព្រៃស្ថិតនៅក្រោមការគ្រប់គ្រងនៅភាគខាងត្បូងប្រទេសចិន

ចិន
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ ការិយាល័យឆ្លើយតបនិងគ្រប់គ្រងគ្រោះអាសន្នក្នុងតំបន់បាននិយាយនៅថ្ងៃសៅរ៍ថា អគ្គិភ័យដែលបានឆាបឆេះនៅតំបន់ភ្នំមួយក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន ត្រូវបានឋិតក្នុងការគ្រប់គ្រងដោយពុំមានអ្នករងរបួសទេ។

អគ្គិភ័យ បានចាប់ផ្តើមនៅលើភ្នំ Lingshan ក្នុងទីក្រុង Zhaoqing នៅម៉ោងប្រហែល ១៥ ៖ ០០ កាលពីថ្ងៃសុក្រ។ ដោយនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បានបញ្ជូនក្រុមជួយសង្គ្រោះជាបន្ទាន់ដើម្បីជម្លៀសប្រជាជននិងពន្លត់ភ្លើង។

បន្ទាប់ពីមួយយប់នៃការប្រយុទ្ធនឹងអណ្តាតភ្លើង ត្រូវបានគ្រប់គ្រងនៅម៉ោង ០៣ រសៀល ។ ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីរកមូលហេតុដែលបណ្តាលឱ្យមានការឆេះនេះ។

Khcct banner

អត្ថបទទាក់ទង