Yearendyearend1140x150

ក្រុមហ៊ុនសាងសង់ចិនCCFED​ពង្រឹងការត្រួតពិនិត្យសុខភាពរបស់កម្មករ​ ដើម្បីការពារកុំអោយឆ្លងជំងឺកូរ៉ូណាដាច់ខាត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ ៖ ក្រុមហ៊ុនចិនChina Construction Fourth Engineering Division Corp.Ltd(CCFED) ពង្រឹងការត្រួតពិនិត្យសុខភាពរបស់កម្មករក្នុងការទប់ស្កាត់ការរីករាលដាល នឹងជំងឺរលាកកូរ៉ូណា(Covid-19)។

ដើម្បីឆ្លើយតបនិងទប់ស្កាត់ ចំពោះជំងឺកូរ៉ូណាដែលបានរីករាលដាលដល់ប្រទេសនិងតំបន់ជាច្រើនហើយនោះ និងចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺនេះមកដល់ប្រទេសកម្ពុជា។

ក្នុងនាមជាសហគ្រាសចិន ក្រុមហ៊ុន CCFEDបាននឹងកំពុងអនុវត្តវិធានការវាស់កំដៅនិងពិនិត្យសុខភាពរបស់កម្មករនៅតាមការដ្ឋានសំណង់ជាច្រើនរបស់ខ្លួន។ នៅទីតាំងការដ្ធាន Tian Xi Wan នៅឆ្នេរសមុទ្រខេត្តព្រះសីហនុរបស់ក្រុមហ៊ុនចិនមួយនេះ អ្នកយកព័ត៌មានបានរកឃើញថាទីតាំងនេះបានចាត់វិធានការគ្រប់គ្រងយ៉ាងតឹងរឹងនូវការចូលនិងចេញរបស់បុគ្គលិកពាក់ព័ន្ធ។

លើសពីនេះ បុគ្គលិកនិងកម្មករទាំងចិននិងខ្មែរត្រូវបាន ធ្វើការវាស់សីតុណ្ហភាព នៅច្រកចូលមុនពេលចូលក្នុងការដ្ធានសាងសង់។

ដោយឡែកនៅក្នុងការដ្ធានសាងសង់ជាច្រើនរបស់ក្រុមហ៊ុនCCFEDនៅទីក្រុងភ្នំពេញវិញ ក្រុមហ៊ុនក៏ បានចាត់វិធានការស្រដៀងគ្នានេះដែរ ដើម្បីពង្រឹងការវាស់សីតុណ្ហភាពបុគ្គលិកដោយតម្រូវឱ្យកម្មករឬអ្នកគ្រប់គ្រងទាំងអស់ពាក់ម៉ាស់ក្នុងពេលបំពេញការងារ។

លើសពីនេះទៅទៀត ក្រុមហ៊ុនបានលុបចោលផែនការនាំបុគ្គលិកម្មករមកពីចិន និងបានលប់ចោល ការជួបជុំឬសកម្មភាពណាដែលមានមនុស្សច្រើន។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះប្រទេសកម្ពុជាមានករណីតែមួយគត់ដែលត្រូវបានពិនិត្យបញ្ជាក់ឆ្លងជំងឺកូរ៉ូណានេះ ហើយគាត់បានជាសះស្បើយនិងត្រឡប់ទៅប្រទេសចិនវិញហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង