Cct850x100 1
1800px x h300px kh

វិធានការថ្មី៖ចាប់ពីថ្ងៃទី១៨វិច្ចិកាទៅក្រសួងសុខាភិបាល«មិនអនុញ្ញាតឱ្យធ្វើចត្តាឡីស័កតាមផ្ទះ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរចូលមកប្រទេសកម្ពុជា ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក។ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការ«មិនអនុញ្ញាតឱ្យធ្វើចត្តាឡីស័កតាមផ្ទះទេ ដោយអ្នកដំណើរទាំងអស់ត្រូវចត្តាឡីស័កតាមការរៀបចំរបស់ក្រសួងសុខាភិបាល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកដំណើរជាជនជាតិខ្មែរដែលប្រើប្រាស់លិខិតឆ្លងដែន ឬលិខិតឆ្លងដែនបរទេសនឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅទីតាំងរបស់រដ្ឋដោយមិនតម្រូវឲ្យបង់ប្រាក់ថ្លៃអាហារ និងថ្លៃស្នាក់នៅ។ ក្នុងករណីដែលអ្នកធ្វើដំណើរស្នើសុំទៅស្នាក់នៅសណ្ឋាគារដែលកំណត់ដោយក្រសួងសុខាភិបាលរាល់ការចំណាយពាក់ព័ន្ធទៅនិងថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗជាបន្ទុករបស់សម្តេចខ្លួនដែលត្រូវទូទាត់ជូនសណ្ឋាគារ។

បើតាមសេចក្តីជូនដំណឹងដដែរ អ្នកដំណើរបរទេសដែលទទួលការធានានឹងត្រូវបញ្ជូនទៅស្នាក់នៅសណ្ឋាគារដែលកំណត់ដោយក្រសួងសុខាភិបាល ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តវីរុសកូវីដ១៩ លើកទី១។ បន្ទាប់ពីលទ្ធផលដែលលើកទី១បញ្ជាក់អវិជ្ជមាន អ្នកដំណើរទាំងនោះនឹងអនុញ្ញាតឲ្យទៅបន្តធ្វើចត្តាឡីស័ក និងបំពេញការងារទៅតាមតារាងដែលបានភ្ជាប់ជាមួយទៅនឹងការស្នើសុំការធានា។

ជាមួយគ្នានោះ អ្នកដំណើរបរទេសទូទៅនឹងត្រូវបញ្ជូនទៅធ្វើចត្តាឡឺស័ករយៈពេល១៤ថ្ងៃ នៅតាមសណ្ឋាគារដែលកំណត់ដោយក្រសួងសុខាភិបាល ហើយរាល់ការចំណាយបន្ទប់ស្នាក់នៅសណ្ឋាគារតម្លៃចន្លោះពី៦០ ដុល្លារទៅ ៧៥ ដុល្លារ ក្នុងមួយយប់ ហើយចំណាយផ្សេងៗក្នុងកំឡុងពេកធ្វើចត្តាឡីស័ក នៅពេលសម្រាកព្យាបាល ត្រូវអនុវត្តតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីការគិតថ្លៃសេវាធ្វើតេស្តមេរោគកូវីត១៩ ការធ្វើច័ត្តឡីស័ក និងការពិនិត្យព្យាបាល នៅមន្ទីរពេទ្យរដ្ឋដែលកំពុងតែអនុវត្តជាធរមាន។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ អ្នកដែលជាប់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីចំនួន៤នាក់ហើយត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩។ ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ដូចជាបិទសាលារៀននៅភ្នំពេញ និងខេត្តកណ្តាល បិទក្លិបហាត់ប្រាណ ហាងខារ៉ាអូខេ ក្លិបកម្សាន្ត ក៏ដូចជាសារៈមន្ទីរជាដើម។ បញ្ហាដែលរដ្ឋាភិបាលកម្ពុជាកំពុងមានកង្វល់ខ្លាំងជាងគេ គឺការធ្វើចត្តាឡីស័ករបស់អ្នកសង្ស័យមិនដិតដល់ និង មិនបានត្រឹមត្រូវ។

ប្រមុខរដ្ឋាភិបាលកម្ពុជាដែលកំពុងធ្វើចត្តាឡីស័កខ្លួនឯងផងនោះ បានចេញមកអំពាវនាវផង អង្វករផងឱ្យអ្នកដែលជាប់ពាក់ព័ន្ធនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចប់ការរីករាលនៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។ ប៉ុន្តែ បើនៅតែមិនបានហ្មត់ចត់ នោះរដ្ឋាភិបាលកម្ពុជានឹងពិចារណាពីការបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៃប្រទេសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង