Yearendyearend1140x150

សម្តេចហ៊ុន សែន បញ្ជាឲ្យក្រសួងសុខាភិបាលបញ្ចេញម៉ាសក្រណាត់២លានចែកជូនប្រជាពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន 

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១១ វិច្ឆិកានេះ បានចេញបញ្ជាឲ្យក្រសួងសុខាភិបាល បញ្ចេញម៉ាសក្រណាត់២លាន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាលគោរពជូនដល់ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមបញ្ជារបស់សម្តេច ហ៊ុន សែន ក្រសួងសុខាភិបាល បញ្ចេញម៉ាសក្រណាត់២លានពីឃ្លាំងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ការបញ្ជេញម៉ាស់នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានចាប់ផ្តើមផ្ទុះកូវីដសាជាថ្មី ក្រោយពីមានការធ្វេសប្រហែសក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសហុងគ្រីបង្កជាការឆ្លងកូវីដ១៩ដល់មន្ត្រីកម្ពុជា។

គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា មានចំនួនសរុប ១៤៨១នាក់(ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន០៤នាក់ (បានរាយការណ៍ជូនសាធារណជនរួចហើយ) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិ​ត្តភាពខ្មែរ-សូវៀត។ ចំនួនវត្ថុសំណាកនេះ មិនទាន់បានបូកបញ្ចូល ចំនួន ៥០វត្ថុសំណាកដែ​ល​នៅសល់ ដែលត្រូវវិភាគនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារមិនទាន់មានលទ្ធផលធ្វើ​តេស្តនៅឡើយទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង