Yearendyearend1140x150

គម្រោងខុនដូខ្ពស់ជាងគេក្នុងខេត្តព្រះសីហនុ«ឌឹ ស៊ីហ្គេដ ស្វីត»បញ្ចប់ការសាងសង់គ្រោង១០០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

(ភ្នំពេញ)៖ គម្រោងអគារខុនដូដ៏ប្រណិត ឌឹ ស៊ីហ្គេដ ស្វីត របស់ក្រុមហ៊ុន KHCN Investment & Development Co., Ltd ដ៏ខ្ពស់ជាងគេនៅខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់របស់ខ្លួនយ៉ាងជោគជ័យ និង ភាពជឿជាក់ជូនអតិថិជន បើទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ១៩ក្ដី។

គម្រោងអគារ ឌឹ ស៊ីហ្គេដ ស្វីត ក្នុងខេត្តព្រះសីហនុ នៅតែអាចឈរជើងបានយ៉ាងរឹងមាំ និង ជឿជាក់បំផុត ព្រមទាំងផ្តល់នូវទំនុកចិត្តទៅកាន់អតិថិជនរបស់ខ្លួនដោយបានបញ្ចប់គ្រោង ១០០% បើទោះបីជារងនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីវីរុសកូវីដ-១៩ក្ដី។

លោក វណ្ណ សមករា នាយកប្រតិបត្តិក្រុមហ៊ុន KHCN Investment & Development Co., Ltd បានឱ្យដឹងថា គម្រោងអគារ ឌឹ ស៊ីហ្គេដ ស្វីត ជាអគារខ្ពស់ទី ១ នៅក្នុងក្រុងព្រះសីហនុ បានបញ្ចប់គ្រោងសំណង់ទាំងមូលកាលពីដើមឆ្នាំ ២០២០ និង បានបន្តសាងសង់រហូត ទោះបីកម្ពុជាកំពុងតែរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ក្តី ដោយបច្ចុប្បន្នសំណង់អគារនេះបាននឹងកំពុងរៀបចំការងារដេគ័រផ្ទៃខាងក្នុង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន KHCN Investment & Development Co., Ltd បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនថ្នាំ លាប នីពផន និងក្រុមហ៊ុន QIPAI» កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២០កន្លងទៅ។

នាយកប្រតិបត្តិក្រុមហ៊ុន KHCN Investment & Development Co., Ltd បានមានប្រសសន៍ថា«ការចាប់ដៃគ្នាជាមួយក្រុមហ៊ុនថ្នាំលាបដ៏ល្បីឈ្មោះ និងឈានមុខ គេលំដាប់ពិភពលោកមួយនេះ គឺដោយសារតែថ្នាំលាប នីពផន ជាថ្នាំលាបឯកទេសសម្រាប់អគារជាប់សមុទ្រ បានផ្តល់នូវការធានារហូតដល់ទៅ ៧ ឆ្នាំឯណោះ ដែលពុំធ្លាប់មាន ពីមុនមកសម្រាប់សំណង់អគារខ្ពស់ៗក្នុងខេត្តព្រះសីហនុ ។ ចំណែកឯបច្ចេកទេសលាបថ្នាំ ត្រូវបានគាំទ្រដោយក្រុមហ៊ុន QIPAI ដោយមានការផ្គត់ផ្គង់វត្ថុ ធាតុដើម និងត្រួតពិនិត្យគុណ ភាពផ្ទាល់ពីក្រុមហ៊ុនថ្នាំលាប នីពផន ។

យ៉ាងណាមិញ ក្រុមហ៊ុន QIPAI បានសន្យាថា ប្រើប្រាស់រយៈពេលតែ ៧0 ថ្ងៃប៉ុណ្ណោះ សម្រាប់ការ បាញ់ថ្នាំផ្ទៃជញ្ជាំងខាងក្រៅរបស់អគារខ្ពស់ទី ១ នៅក្រុងព្រះសីហនុ នេះដោយមានការធានា រយៈពេល ៧ ឆ្នាំ ។

សូមជម្រាបជូនថា ក្រុមហ៊ុន QIPAI នឹងប្រើប្រាស់បច្ចេកទេសចុងក្រោយគេបង្អោះ ពោលគឺមានការត្រួតពិនិត្យអាស៊ីដក្នុងខ្យល់ និងជាតិសំណើមសម្រាប់ជញ្ជាំងអគារនៅក្នុង តំបន់សមុទ្រ និងប្រើប្រាស់កន្ត្រកខ្សែកាប បៀក និងបាញ់ថ្នាំ ដើម្បីធានាឱ្យបានថា ថ្នាំលាប អាចជ្រាបចូលក្នុងផ្ទៃជញ្ជាំងបានម៉ត់ល្អ ស្មើសាច់ និងមិនមានផល់ប៉ះពាល់ដល់បរិស្ថាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ឌឹ ស៊ីហ្គេដ ស្វីត
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង