Yearendyearend1140x150

ក្នុងខែកុម្ភៈឆ្នាំនេះ ចំនួនភ្ញៀវទេសចរចិនមកសៀមរាបធ្លាក់ចុះ៩៨%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ភ្ញៀវទេសចរចិនមកលេងសៀមរាបនាពេលកន្លងមក។

ភ្នំពេញ៖ យោងតាមការស្រង់សិត្ថិរបស់រដ្ឋលេខាធិការអាកាសចរស៊ីវិល នៅក្នុងខែកុម្ភៈឆ្នាំនេះ ភ្ញៀវទេសចរចិនចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ធ្លាក់ចុះ៩៨%។

លោក ស៊ីង ចាន់សិរីវុត្ថា មន្ត្រីអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍ថា ចាប់ពីថ្ងៃទី១ដល់ ថ្ងៃទី២៥ ខែកុម្ភៈ ចំនួនភ្ញៀវទេសចរចិនដែលចូលតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា បានធ្លាក់ចុះ៨២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

លោកបញ្ជាក់ទៀតថា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្ញៀវទេសចរចិនធ្លាក់ចុះ ៦៧% អាកាសយានដ្ឋានអន្តរជាតិសៀមរាបធ្លាក់ចុះ៩៨% និង អាកាសយានដ្ឋានកងកេងព្រះសីហនុធ្លាក់ចុះ៧៨%។

លោកបញ្ជាក់ទៀតថា ភ្ញៀវទេសចរចិនធ្លាក់ចុះមិនមែនដោយសារកម្ពុជាផ្អាក ឬលប់ចោលជើងហោះហើររបស់ខ្លួនពីប្រទេសចិននោះទេ គឺដោយសារចំនួនភ្ញៀវទេសចរចិនមកកម្ពុជាមានចំនួនតិច។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង