Yearendyearend1140x150

អ្នកសេដ្ឋកិច្ច៖សេដ្ឋកិច្ចកម្ពុជាកាន់តែពិបាក ក្រោយរងការវាយប្រហារពីកូវីដសារថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច 

ភ្នំពេញ៖ជំងឺកូវីដ-១៩ បានផ្ទុះឡើងសារជាថ្មីនៅកម្ពុជា បន្ទាប់ពីរកឃើញមនុស្សចំនួន៤នាក់ដែលប៉ះពាល់ជាមួយរប្រតិភូហុងគ្រី មានផ្ទុកកូវីដ១៩។អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា ការចាប់ផ្តើមផ្ទុះការឆ្លងនូវជម្ងឺកូវីដ-១៩សាថ្មីនេះ អាចនឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយទំហំនៃផលប៉ះពាល់វាអាស្រ័យលើដំណើរការទៅមុខរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រង់ស្ថានភាពនេះមានប្រសិទ្ធភាពបានលឿនប៉ុណ្ណា។

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា តាមរយៈការវាយតម្លៃប្រាកដណាស់រលកកូវីដ១៩លើកទី២នេះ វានឹងមានផលអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា។ប៉ុន្តែដោយសារការផ្ទុះឡើងវិញនៃជម្ងឺកូវីដ-១៩នេះភ្លាមៗ អ្នកវិភាគសេដកិច្ចពិកបាកក្នុងការប៉ាន់ស្មានទាក់ទងនឹងផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា។

បើតាមលោក ង៉ែត ជូ ផលប៉ះពាល់កន្លងមកគឺច្រើនទាក់ទងនឹងវិស័យទេសចរណ៍បរទេស ប៉ុន្តែនៅក្នុងស្ថានភាពនេះ វាអាចរុញឲ្យទេសចរណ៍នៅក្នុងស្រុកមានបញ្ហាដែរ មានន័យថាពលរដ្ឋមានការព្រួយបារម្ភ ដោយបានផ្អាកការធ្វើដំណើរមួយចំនួន។ ដូចនេះសេវាលំហែកម្សាន្តក្នុងស្រុកនេះនឹងត្រូវមានផលប៉ះពាល់បន្តទៀត។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ មើលឃើញទៀតថា ជាទូទៅរាជរដ្ឋាភិបាលមានលទ្ធភាពមិនច្រើនទេទាក់ទងជាមួយនឹងប្រាក់សន្សំក្នុងការជួយសេដ្ឋកិច្ចជាតិ។ ដូច្នេះរដ្ឋាភិបាលមានតែជម្រុញឲ្យមានការលើកកម្ពស់តាមរយៈការផ្តល់កម្ចីពីស្ថាប័នហិរញ្ញវត្ថុធនាគារ ក៏ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកបាត់បង់ការងារ ព្រោះស្ថានភាពនេះ ពិបាកនឹងប៉ាន់ស្មាន ហើយក៏មិនទាន់ដឹងថារដ្ឋាភិបាលនឹងមានវិធានការយ៉ាងដូចម្តេច។

ចំពោះវិស័យអចលទ្រព្យលោក ង៉ែត ជូ សង្កត់ធ្ងន់ថា ទីផ្សារទិញលក់អចលទ្រព្យដូចជាមានភាពមិនសូវលូតលាស់ទៅមុនប៉ុន្មានទេ ប៉ុន្តែសកម្មភាពទិញលក់មួយចំនួននៅមានធម្មតា គ្រាន់តែវាមិនមានភាពរីកចម្រើនខ្លាំង។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩នៅកម្ពុជាមានកើនឡើងដល់ចំនួន៣០០នាក់ ក្រោយមានករណីឆ្លងថ្មីចំនួន៣នាក់នៅល្ងាចថ្ងៃទី ៩ វិច្ឆិកា។នអ្នកជាសះស្បើយមានចំនួនសរុបនៅទូទាំងប្រទេស២៨៨នាក់ ក្នុងនោះមានស្រីចំនួន៥៨នាក់ និងបុរសចំនួន២៣០នាក់។អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន១២នាក់ ស្រីមាន២នាក់ និងបុរសចំនួន១០នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង